ព័ត៌មានអន្ដរជាតិ
លោក សេតថា ចេញការសុំទោសប្រជាជនមួយក្រុម ក្រោយគប់ប៊ិចទាំងកំហឹងក្នុងកិច្ចប្រជុំមួយ
បន្ទាប់ពីវីដេអូឃ្លិបមួយបានផុសឡើងបង្ហាញឲ្យឃើញលោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន គប់ប៊ិចចោលក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នករត់ម៉ូតូឌុប កាលពីថ្ងៃទី០២ ខែកុម្ភៈ ភ្លាមៗប្រជាជនថៃជាច្រើនបានសម្រុករិះគន់តាមបណ្តាញសង្គមថា លោកជាមនុស្សខឹងសម្បារ។

ក្រោយមកនៅថ្ងៃទី០៤ ខែកញ្ញានេះ នាយករដ្ឋមន្ត្រីទី៣០របស់ថៃ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងបញ្ហានេះថា លោកសោកស្ដាយខ្លាំងចំពោះរូបភាពដែលបានបញ្ចេញជាសាធារណៈ វាអាចបង្ហាញពីការមិនពេញចិត្តនិងយល់ខុសពីសាធារណជន។
ទន្ទឹមនោះ លោកសេតថាបានរៀបរាប់ពីស្ថានភាពដែលកើតឡើងក្នុងថ្ងៃនោះប្រាប់សារព័ត៌មានដោយបញ្ជាក់ថា មានការពិភាក្សាជាមួយអ្នករត់ម៉ូតូឌុបលើបញ្ហាជាច្រើនដែលត្រូវផ្ដល់យោបល់។ លោកខ្លាចមិនអាចសរសេរព័ត៌មានលម្អិតបានទាន់ពេលនិងមានសំណួរជាច្រើនត្រូវឆ្លើយទាក់ទងនឹងបញ្ហាការងារ។ នៅពេលដែលប៊ិចអស់ទឹក លោកប្រញាប់សុំថ្មី។ ប៉ុន្តែមិនបានបោះវាចោលទេ គ្រាន់តែដាក់វាចុះប៉ុណ្ណោះ។
លោក សេតថា ក៏ មានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំយល់ថាខ្ញុំជាបុគ្គលសាធារណៈ។ ការធ្វើអ្វីមួយតម្រូវឲ្យមានការប្រុងប្រយ័ត្ន។ ព្រោះរូបភាពដែលបញ្ចេញមិនបានឆ្លុះបញ្ចាំងពីអារម្មណ៍របស់ខ្ញុំទេ។ ប៉ុន្តែអ្នកដែលមើលប្រហែលជាយល់ខុស។ ខ្ញុំសូមទោស ហើយនឹងប្រុងប្រយ័ត្នបន្ថែមទៀត។ ឥឡូវនេះ ខ្ញុំត្រូវរៀបចំប៊ិចជាច្រើនមិនឲ្យខ្វះខាតទេ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Update ៖ លោក សេតថា នឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូណេស៊ី ឡើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


