ព័ត៌មានអន្ដរជាតិ
ក្រោយភ្លៀងធ្លាក់ជោកជាំ វៀតណាម ខូចខាតដំណាំស្រូវអស់ ៥០០ ហិកតា
ភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានជន់លិច និងខូចខាតផ្ទៃដីស្រូវជាង ៥០០ ហិកតាក្នុងរដូវច្រូតកាត់នៅខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាម ។

យោងតាមលោក Do Van Su ប្រធានផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រចាំស្រុក Tran Van Thoi បានឲ្យដឹងថា ដំណាំស្រូវនៅតំបន់ទំនាបត្រូវបានជន់លិច និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់កួច ហើយវាក៏ធ្វើឲ្យជីវភាពរបស់កសិករក្នុងតំបន់កាន់តែលំបាកក្នុងការប្រមូលផលផងដែរ ។
ស្របពេលជាមួយគ្នានេះ មន្ត្រីក្នុងតំបន់បានបញ្ជាក់បន្ថែមថា ការខូចខាតអាចនឹងកើនឡើងបន្ថែមទៀត ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ទន្ទឹមនោះ បញ្ហានេះបានបំផ្លាញក្តីសង្ឃឹមរបស់កសិករចំពោះការប្រមូលផល ស្របពេលដែលតម្លៃស្រូវកំពុងឡើងថ្លៃ ហើយកសិករបានបញ្ជាក់ថា អាជីវករក៏បានបញ្ចុះតម្លៃទិញជិត ២ ពាន់ដុង ស្មើនឹង ០.០៨ ដុល្លារ ក្នុងមួយគីឡូក្រាម ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Tuoi Tre
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង