Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា តម្រូវឲ្យពលករចំណាកស្រុកបង់ប្រាក់ ២៥ ភាគរយចូលរដ្ឋ

បានផុស

នៅ

មេដឹកនាំមីយ៉ាន់ម៉ាទាមទារឲ្យពលករធ្វើការនៅក្រៅប្រទេសបង់ប្រាក់យ៉ាងតិច ២៥ ភាគរយនៃប្រាក់ចំណូលរូបិយប័ណ្ណបរទេសប្រចាំខែរបស់ពួកគេចូលរដ្ឋ ហើយត្រូវតែផ្ទេរតាមរយៈធនាគារ CB Bank ដែលជាធនាគារឯកជនធំបំផុតរបស់ប្រទេស​រៀងរាល់ខែ ឬ ៣ ខែម្តង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ញត្តិថ្មីនេះបានចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ដោយតម្រូវឲ្យពលករបើកគណនីផ្ទេរប្រាក់តាមធនាគារ CB Bank ដែលគ្រប់គ្រងដោយធនាគារកណ្តាលមីយ៉ាន់ម៉ា ខណៈមានអត្រាប្តូរប្រាក់ផ្លូវការត្រឹមតែ ២,១០០ គីយ៉ាត ក្នុងមួយដុល្លារអាមេរិកប៉ុណ្ណោះ ស្របពេលដែលអត្រាប្ដូរប្រាក់លើទីផ្សារខ្ពស់ជាងដល់ទៅ ៣,៤០០ គីយ៉ាត​ឯណោះ ។

ចំពោះច្បាប់ថ្មីនេះផងដែរព្រមានថា ពលករចំណាកស្រុកដែលមិនគោរពតាម នឹងត្រូវហាមឃាត់មិនឲ្យធ្វើការនៅបរទេសរយៈពេល ៣ ឆ្នាំ បន្ទាប់ពីប័ណ្ណការងារបច្ចុប្បន្នរបស់ពួកគេផុតកំណត់ ។

ទន្ទឹមនោះ លក្ខខណ្ឌនៃការផ្ទេរប្រាក់នេះ ក៏នឹងផ្ដល់ផលប៉ះពាល់ដល់ពលករចំណាកស្រុកមីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋាភិបាលទាំងពីរ ។

យោងតាមទិន្នន័យក្រសួងការងារថៃបានឲ្យដឹងថា ជនចំណាកស្រុកមីយ៉ាន់ម៉ាជិត ២ លាននាក់កំពុងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃកាលពីឆ្នាំមុន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ The Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម