ព័ត៌មានអន្ដរជាតិ
បក្សលោកស្រី អ៊ុងសាន ស៊ូជី ៖ យោធា មីយ៉ាន់ម៉ា បង្អត់អាហារ និងមិនបានថែទាំសុខភាពលោកស្រីឡើយ
គណបក្សនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធាមីយ៉ាន់ម៉ាកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយចោទប្រកាន់យោធាថា មិនបានផ្ដល់អាហារ និងការព្យាបាល ក៏ដូចជាការថែទាំសុខភាពដល់លោកស្រីនោះទេ ។
កាលពីដើមខែកញ្ញានេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៨ ឆ្នាំរូបនេះកំពុងអាការៈវិលមុខ ក្អួត និងមិនអាចញ៉ាំអាហារបានស្រួលនោះទេ ដោយសារតែលោកស្រីហើមអញ្ចាញធ្មេញ ។
ទន្ទឹមនោះ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានបង្ហាញការព្រួយបារម្ភជាពិសេសថា លោកស្រី អ៊ុងសាន ស៊ូជី មិនទទួលបានការថែទាំសុខភាពគ្រប់គ្រាន់នោះទេ ហើយយោធាថែមទាំងមិនបានផ្តល់អាហារប៉ូវសុខភាព ឬកន្លែងស្នាក់នៅគ្រប់គ្រាន់សម្រាប់លោកស្រីផងដែរ” ។
សេចក្តីថ្លែងការណ៍របស់គណបក្សបាននិយាយទៀតថា “ការធ្វើបែបនេះមិនត្រឹមតែបណ្ដាលឲ្យសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ចុះអន់ខ្សោយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកស្រីផងដែរ ដូច្នេះសូមខាងយោធាទទួលខុសត្រូវលើបញ្ហានេះ” ។
បច្ចុប្បន្នលោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមនឹងការឃុំខ្លួនរយៈពេល ២៧ ឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន ១៩ ករណីរាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ខណៈលោកស្រីក៏បាននឹងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងយោធាវិញផងដែរ ។
គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីយោធាមីយ៉ាន់ម៉ាឡើងកាន់អំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយបញ្ចប់ការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យរយៈពេល ១០ ឆ្នាំ និងធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងភាពចលាចលដ៏បង្ហូរឈាមផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ មីយ៉ាន់ម៉ា តម្រូវឲ្យពលករចំណាកស្រុកបង់ប្រាក់ ២៥ ភាគរយចូលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


