ព័ត៌មានអន្ដរជាតិ
កត្តា៤យ៉ាង បណ្តាលឲ្យទឹកជំនន់នៅលីប៊ី សម្លាប់មនុស្សច្រើនបែបនេះ
មនុស្សជាង២០០០០នាក់ ត្រូវបានគេគិតថា បាត់បង់ជីវិតក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារគ្រោះទឹកជំនន់ដ៏មហន្តរាយនៅប្រទេសលីប៊ី។

ទីក្រុងភាគខាងកើត Derna ដែលមានប្រជាជនប្រមាណ១០ម៉ឺននាក់ គឺជាចំណុចកណ្តាលនៃសោកនាដកម្មនេះ។
ស្របពេលជាមួយគ្នានោះ ចំនួនអ្នកបាត់ខ្លួន ត្រូវបានគេសន្មតថាមានយ៉ាងតិច ១០០០០នាក់ ថ្វីបើសារព័ត៌មាន CNN មិនអាចផ្ទៀងផ្ទាត់តួលេខនេះបានក៏ដោយ។
យ៉ាងណាក្តី មនុស្សជាច្រើននៅតែមានមន្ទិលសង្ស័យថាតើ ហេតុអ្វីបានជាគ្រោះទឹកជំនន់នៅលីប៊ី បណ្តាលឲ្យមានអ្នកស្លាប់ច្រើនបែបនេះ។

ដូច្នេះហើយ អ្នកជំនាញក៏បានបង្ហាញកត្តាចំនួន៤ដែលរួមចំណែក បង្កជាសោកនាដកម្មនេះ៖
១. ព្យុះភ្លៀងខ្លាំង បណ្តាលឲ្យបាក់ទំនប់
ភ្លៀងធ្លាក់ខ្លាំង ដែលវាយប្រហារប្រទេសលីប៊ីកាលពីសប្តាហ៍មុន គឺបង្កឡើងដោយព្យុះ Daniel។

បន្ទាប់ពីវាយប្រហារប្រទេសក្រិក តួកគី និងប៊ុលហ្គារី, ព្យុះនេះបានចូលដល់សមុទ្រមេឌីទែរ៉ាណេ។ វាបាននាំមកជាមួយនូវទឹកភ្លៀងកម្រិតលើសពី៤១៤មិល្លីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងនៅភាគខាងលិចទីក្រុង Derna ដែលជាកំណត់ត្រាថ្មីមួយ។
ដោយសារតែកម្រិតភ្លៀងធ្លាក់ខ្លាំងបែបនេះហើយ ទើបធ្វើឲ្យទឹកឡើងខ្ពស់ ឈានដល់ការបាក់ទំនប់រហូតទៅដល់២។
២. បាក់ទំនប់ចំពេលមនុស្សកំពុងលង់លក់ក្នុងដំណេក
ទំនប់ទឹក បានបាក់ធ្លាយនៅម៉ោង៣ទាបភ្លឺ ជាពេលដែលមនុស្សកំពុងដេកលក់យ៉ាងស្កប់ស្កល់។

៣. ទីក្រុង Derna ងាយនឹងរងគ្រោះដោយទឹកជំនន់
ទីក្រុង Derna ងាយនឹងជន់លិចណាស់ ហើយអាងស្តុកទឹករបស់វា បានបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរយ៉ាងតិច៥លើក គិតចាប់តាំងពីឆ្នាំ១៩៤២ ខណៈលើកចុងក្រោយបំផុតគឺនៅឆ្នាំ ២០១១។

ទំនប់ទាំងពីរ ដែលបាក់កាលពីថ្ងៃចន្ទទី១១ខែកញ្ញា គឺត្រូវបានសាងសង់កាលពីប្រហែលកន្លះសតវត្សរ៍មុន ពោលគឺចន្លោះឆ្នាំ១៩៧៣ដល់១៩៧៧ ដោយក្រុមហ៊ុនសំណង់យូហ្គោស្លាវី។
លោក Ahmed Madroud អភិបាលរងក្រុងបានប្រាប់ Al Jazeera ថា ទំនប់ទាំងពីរ មិនបានទទួលការថែទាំចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ។
៤. គ្មានការព្រមានជាមុន
លោក Petteri Taalas ប្រធានអង្គការឧតុនិយមពិភពលោក (WMO) នៅ UN បាននិយាយថា បើមានការព្រមានជាមុន ប្រហែលជាអាចបញ្ចៀសការស្លាប់និងរបួសមនុស្សភាគច្រើន។

លោក Taalas ប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញាថា ប្រសិនបើសេវាឧតុនិយមដំណើរការជាធម្មតា ពួកគេនឹងចេញការព្រមាន ហើយអាចជម្លៀសប្រជាជនបានទាន់ពេលវេលា។ មនុស្សភាគច្រើនអាចរួចផុតពីសេចក្តីស្លាប់។
លោក Talaas បន្ថែមថា បញ្ហាអស្ថិរភាពនយោបាយនៅក្នុងប្រទេស បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ WMO ក្នុងការធ្វើការជាមួយរដ្ឋាភិបាលលីប៊ី ដើម្បីកែលម្អប្រព័ន្ធទាំងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ UN អំពាវនាវសុំទឹកប្រាក់ជាបន្ទាន់ យកទៅជួយជនរងគ្រោះ ដោយទឹកជំនន់នៅ លីប៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


