ព័ត៌មានអន្ដរជាតិ
UN អំពាវនាវសុំទឹកប្រាក់ជាបន្ទាន់ យកទៅជួយជនរងគ្រោះ ដោយទឹកជំនន់នៅ លីប៊ី
កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញា អង្គការមនុស្សធម៌និងដៃគូរបស់អង្គការសហប្រជាជាតិ បានចេញការអំពាវនាវ សុំទឹកប្រាក់៧១.៤លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការបន្ទាន់របស់ប្រជាជនលីប៊ី ដែលរងគ្រោះដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និយាយថា មូលនិធិនេះគឺកំណត់គោលដៅសម្រាប់មនុស្ស ២៥០០០០នាក់ ក្នុងចំណោម៨៨៤០០០នាក់ដែលគេប៉ាន់ស្មានថា មានតម្រូវការក្នុងរយៈពេលបីខែខាងមុខ។
OCHA បន្តថា តំបន់ដែលរងគ្រោះខ្លាំងជាងគេរួមមាន Derna, Albayda, Soussa, Al-Marj, Shahat, Taknis, Battah, Tolmeita, Bersis, Tokra និង Al-Abyar។

យោងតាមក្រុមមនុស្សធម៌, មន្ទីរពេទ្យ Albayda ដែលបម្រើដល់តំបន់ភ្នំបៃតងទាំងមូល គឺត្រូវបានជន់លិច ជាហេតុបង្ខំឲ្យមានការជម្លៀសអ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យ និងគ្លីនិកឯកជនផ្សេងៗ។
ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths បាននិយាយថា ទំហំនៃគ្រោះមហន្តរាយទឹកជំនន់នេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន ព្រោះសង្កាត់ទាំងមូលត្រូវបាត់ចេញពីផែនទី បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ បាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ សោកនាដកម្មគ្រោះធម្មជាតិ ឆក់យកជីវិតមនុស្សជាង ២ម៉ឺននាក់ ត្រឹមប៉ុន្មានថ្ងៃ នៅប្រទេស២ ក្នុងទ្វីបតែមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


