ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បន្ថែមការនាំចូលអង្ករកាន់តែច្រើនឡើង ទុកពេលមានគ្រោះធម្មជាតិ
ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករកាន់តែច្រើនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈដែលរដ្ឋាភិបាលមានគោលបំណងបំពេញស្តុកអង្ករដើម្បីទុកបង្ការ នៅពេលមានគ្រោះធម្មជាតិ ។

ប្រធានស្តីទីនៃស្ថិតិជាតិឥណ្ឌូណេស៊ី លោកស្រី Amalia Adininggar Widyasanti បាននិយាយថា ឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន ១.៥៩ លានតោន ក្នុងអំឡុងខែមករាដល់ខែសីហា ដោយកើនឡើងពី ២៣៧,១៤៦ តោនដែលបាននាំចូលក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។
ទន្ទឹមនោះ ជាងពាក់កណ្តាលនៃការនាំចូលអង្ករមានប្រភពមកពីប្រទេសថៃចំនួន ៨០២,០០០ តោន នាំចូលមកពីវៀតណាម ៦៧៤ុំ០០០ តោន ឥណ្ឌា ៦៦,០០០ តោន និងមកពីប៉ាគីស្ថាន ៤៥,០០០ តោន ។

សម្រាប់នៅឆ្នាំនេះ ឥណ្ឌូណេស៊ីត្រៀមនាំចូលអង្ករចំនួន ២.៣ លានតោន ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីបាតុភូតអាកាសធាតុ El Nino ដែលអាចនឹងនាំឲ្យអាកាសធាតុនៅអាស៊ីអាគ្នេយ៍ស្ងួតហួតហែង ។
ដោយឡែកតាមរយៈទីភ្នាក់ងារអាហារជាតិឥណ្ឌូណេស៊ីបាននិយាយនៅដើមសប្តាហ៍នេះថា ការនាំចូលអង្ករសរុបរបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុប ២.៩ លានតោន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


