ព័ត៌មានអន្ដរជាតិ
ណាតូ ថា សំណើសុំអាវុធពីសំណាក់ អ៊ុយក្រែន ប្រើលើសមរភូមិប្រយុទ្ធគឺលើសសមត្ថភាពផលិតរបស់សម្ព័ន្ធមិត្ត
ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូលោកឧត្តមនាវីឯក Rob Bauer បានទទួលស្គាល់ថា សំណើសុំអាវុធ និងគ្រាប់រំសេវ ក៏ដូចជាសម្ភារៈការពារជាតិពីសំណាក់ប្រទេសអ៊ុយក្រែនដើម្បីយកទៅប្រើប្រាស់លើសមរភូមិជាមួយរុស្ស៊ី គឺស្ថិតក្នុងបរិមាណដ៏ច្រើន និងលើសពីសមត្ថភាពផលិតរបស់សម្ព័ន្តមិត្តរបស់យើងហើយ ។

លោក Bauer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសន័រវេសកាលពីថ្ងៃសៅរ៍ថា “បរិមាណនៃអាវុធ និងគ្រាប់រំសេវដែលអ៊ុយក្រែនត្រូវការគឺមានទំហំធំ ហើយបរិមាណក៏ច្រើនទៅទៀត ដូច្នេះការប្រើប្រាស់លើសមរភូមិប្រយុទ្ធរបស់អ៊ុយក្រែន គឺហួសពីដែនសមត្ថភាពផលិតរបស់យើង” ។
ទោះយ៉ាងណា ប្រធានគណៈកម្មាធិការយោធារូបនេះក៏បានព្រមានផងដែរថា ប្រទេសណាតូដែលសម្រេចចិត្តផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែន ត្រូវតែគិតអំពីហានិភ័យសម្រាប់សន្តិសុខប្រទេសខ្លួនឯងផងដែរ ។ ជាពិសេសលោកបានអំពាវនាវឲ្យប្រទេសណាតូដោះស្រាយបញ្ហានៃការបង្កើនសមត្ថភាពផលិតក្នុងវិស័យការពារជាតិឲ្យកាន់តែលឿន និងមានប្រសិទ្ធភាព ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងមូស្គូបានថ្កោលទោសការផ្គត់ផ្គង់សម្ភារៈយោធាបរទេសដល់អ៊ុយក្រែន ។ នៅខែមេសា ឆ្នាំ ២០២២ រុស្ស៊ីបានផ្ញើកំណត់ទូតមួយទៅកាន់ប្រទេសណាតូទាំងអស់អំពីបញ្ហាការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ថែមទាំងបានព្រមានថា រាល់ទំនិញដែលផ្ទុកអាវុធសម្រាប់អ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់សម្រាប់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


