ព័ត៌មានអន្ដរជាតិ
ទស្សនកិច្ចនៅចិន នឹងក្លាយជាដំណើរចេញក្រៅប្រទេសលើកដំបូង របស់លោក ពូទីន ក្នុងឆ្នាំ២០២៣
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយ ក្នុងដំណើរបំពេញទស្សនកិច្ចនៅបរទេសលើកដំបូង សម្រាប់ឆ្នាំ២០២៣ខណៈមុននេះ លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោកពូទីន នឹងជួបសមភាគីចិនលោក ស៊ី ជីនពីង។

ថ្លែងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃពុធទី២០ខែកញ្ញា, លោក ពូទីន បានសរសើរជំនួបចុងក្រោយរបស់គាត់ជាមួយលោក ស៊ី នៅក្នុងខែមីនាថា ជោគជ័យខ្លាំងនិងអស្ចារ្យ ហើយបានផ្តល់សញ្ញាវិជ្ជមានខ្លាំងបំផុត ដល់ទំនាក់ទំនងទ្វេភាគី។
ប្រធានាធិបតីរុស្ស៊ីនិយាយថា លោករីករាយទទួលយកការអញ្ជើញពីលោក ស៊ី សម្រាប់ទៅបំពេញទស្សនកិច្ចប្រទេសចិននាខែតុលាខាងមុខ ដែលជាផ្នែកមួយនៃទិសដៅរបស់មេដឹកនាំចិន ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។
យោងតាមលោក ពូទីន, ចក្ខុវិស័យរបស់លោក ស៊ី គឺស្របតាមផលប្រយោជន៍របស់ប្រទេសទាំងពីរ ដោយវារួមបញ្ចូលគំនិតអំពីការបង្កើតទំហំអឺរ៉ាស៊ី ឲ្យកាន់តែធំឡើងៗ។

កាលពីដើមខែនេះ ប្រទេសចិននិយាយថា ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីតំណាងមកពីប្រទេសចំនួន៩០ រួមទាំងប្រធានាធិបតីស៊ែប៊ី Aleksandar Vucic និងប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez ផងដែរ។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ត្រូវបានបំផុសឡើងដំបូងដោយលោក ស៊ី ជីនពីង ក្នុងឆ្នាំ២០១៣ ជាមួយនឹងគោលដៅជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅអាស៊ីកណ្តាល មជ្ឈិមបូព៌ា អាហ្វ្រិក អឺរ៉ុប និងកន្លែងផ្សេងទៀត។ ប្រទេសនិងអង្គការជាង ១៥០ បានចូលរួមក្នុងគម្រោងនេះ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកពូទីនទៅកាន់ប្រទេសចិន គឺនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ពោលគឺមិនយូរប៉ុន្មានមុនពេលជម្លោះអ៊ុយក្រែនចាប់ផ្តើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពិភពលោកតាមដាន ខណៈប្រធានាធិបតីរុស្ស៊ី នឹងធ្វើដំណើរទៅ ចិន នៅខែក្រោយ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?