ព័ត៌មានអន្ដរជាតិ
ពិភពលោកតាមដាន ខណៈប្រធានាធិបតីរុស្ស៊ី នឹងធ្វើដំណើរទៅ ចិន នៅខែក្រោយ
លោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារទី១៩ខែកញ្ញាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងទៅជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ប្រទេសចិន នាខែក្រោយនេះ ខណៈសេចក្តីប្រកាសអំពីដំណើរទស្សនកិច្ចនេះ បានធ្វើឲ្យពិភពលោក តាមដានយ៉ាងដិតដល់ជាទីបំផុត ។

ជំនួបកម្រិតខ្ពស់ នឹងធ្វើឡើងក្នុងអំឡុងពេលវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលបានកំណត់ទុកនៅខែតុលា។ កន្លងមក ចិនបានបញ្ជាក់ពីការចូលរួមរបស់ប្រទេសប្រមាណ៩០ សម្រាប់ព្រឹត្តិការណ៍នេះ រួមទាំងមេដឹកនាំបរទេសនានា ដូចជាប្រធានាធិបតីស៊ែប៊ី Aleksandar Vucic និងប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez ជាដើម។
ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងមូស្គូ ជាមួយមន្ត្រីការទូតកំពូលរបស់ចិន លោក Wang Yi កាលពីថ្ងៃអង្គារ, លោក Patrushev បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន ត្រូវបានកសាងឡើងដោយឈរលើគោលការណ៍នៃការគោរពគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងការគាំទ្រគ្នានៅលើឆាកពិភពលោក។

លើសពីនេះ លោក Patrushev ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ក្នុងការគាំទ្រទីក្រុងប៉េកាំងលើបញ្ហាដូចជាតៃវ៉ាន់ ស៊ីនជាំង ទីបេ និងហុងកុងផងដែរ។ លោកគូសបញ្ជាក់ថា មហាអំណាចលោកខាងលិច កំពុងឆ្លៀតឱកាសយកប្រធានបទទាំងនេះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះចិន។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងចិន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈទីក្រុងមូស្គូ និងប្រទេសលោកខាងលិចកំពុងតានតឹងខ្លាំងជាមួយគ្នា ជាពិសេសទាក់ទងបញ្ហាជម្លោះអ៊ុយក្រែន។
ទីក្រុងប៉េកាំង មិនគាំទ្រការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំង រុស្ស៊ីឡើយ ហើយចំពេលមានទំនាក់ទំនងដ៏តានតឹងជាមួយលោកខាងលិច ទីក្រុងមូស្គូបានចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅកាន់តំបន់បូព៌ាវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ស៊ី៖ ចិន និងរុស្ស៊ី គួរតែ ដឹកនាំកំណែទម្រង់អភិបាលកិច្ចសកល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


