ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បើកព្រំដែនទទួលអ្នកទេសចរចូលប្រទេសឡើងវិញ ក្រោយបិទ ៣ ឆ្នាំ
កូរ៉េខាងជើងបានចាប់ផ្តើមអនុញ្ញាតឲ្យជនបរទេសធ្វើដំណើរចូលទៅក្នុងប្រទេសរបស់ខ្លួនបានវិញហើយ ហើយនេះក៏ជាជំហានបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងរបស់ប្រទេស បន្ទាប់ពីការរឹតបន្តឹងដើម្បីទប់ទល់នឹងការផ្ទុះឡើងជំងឺកូវីដ ១៩ ។ ទោះយ៉ាងណា អ្នកដំណើរទាំងនោះក៏នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ២ ថ្ងៃផងដែរ នៅពេលចូលមកដល់ប្រទេសកូរ៉េខាងជើង ។

ប្រទេសកូរ៉េខាងជើងបានអនុវត្តការគ្រប់គ្រងព្រំដែនដើម្បីការពាររីករាលដាលនៃជំងឺកូវីដ ១៩ នៅខែមករា ឆ្នាំ ២០២០ ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាននឹងកំពុងដកការរឹតបន្តឹងជាដំណាក់កាល ជាពិសេសថែមទាំងបានបញ្ជូនគណៈប្រតិភូអត្តពលិកជិត ២០០ នាក់ទៅចូលរួមព្រឹត្តិការណ៍ Asian Games នៅប្រទេសចិនផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បេសកជនចិនប្រចាំនៅទីក្រុងព្យុងយ៉ាងក៏បានជួបពិភាក្សាជាមួយមន្ត្រីទេសចរណ៍កូរ៉េខាងជើងផងដែរ ដោយសម្តែងក្តីសង្ឃឹមថា កូរ៉េខាងជើងនឹងបើកការធ្វើដំណើររវាងប្រទេសនានាឲ្យមានភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗនេះ ។

ម្យ៉ាងទៀតកាលពីពេលថ្មីៗនេះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ខណៈក្នុងដំណើរនោះ ទីក្រុងព្យុងយ៉ាងបានសន្យាពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានរងនូវការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ហើយជាក់ស្តែង ទីក្រុងព្យុងយ៉ាងចង់ជំរុញការធ្វើដំណើររវាងប្រទេសកូរ៉េខាងជើង និងសម្ព័ន្ធមិត្ត ដូចជាប្រទេសចិន និងរុស្ស៊ី ក្នុងគោលបំណងដើម្បីស្តារកំណើនសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ និងដើម្បីទទួលបានរូបិយប័ណ្ណបរទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


