ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់ ដើម្បីប្រឆាំងភាពក្រអឺតក្រទម របស់កងកម្លាំងបំបែកខ្លួន
ប្រទេសចិន បានគូសបញ្ជាក់កាលពីថ្ងៃពុធទី២៧ខែកញ្ញាថា សមយុទ្ធរបស់ខ្លួននៅជិតកោះតៃវ៉ាន់នាពេលថ្មីៗនេះ គឺមានគោលបំណងប្រឆាំងនឹង “ភាពក្រអឺតក្រទម” នៃកងកម្លាំងបំបែកខ្លួន។

ទន្ទឹមនោះ កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បាននិយាយនៅខែនេះថា រដ្ឋាភិបាលទីក្រុងតៃប៉ិបានសង្កេតឃើញយន្តហោះចម្បាំង ដ្រូន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះជាច្រើនគ្រឿង ក៏ដូចជានាវាចម្បាំង និងនាវាផ្ទុកយន្តហោះចិន Shandong ផងដែរ កំពុងធ្វើប្រតិបត្តិការនៅក្បែរនោះ។
កាលពីថ្ងៃពុធ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិនបន្ថែមទៀត ដោយនិយាយថា ខ្លួនបានប្រទះឃើញនិងឆ្លើយតប ទៅនឹងយន្តហោះចិនចំនួន១៦គ្រឿងដែលចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ចំណែក រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ ព្រមានថា សកម្មភាពញឹកញាប់យោធារបស់ចិន បានបង្កើនហានិភ័យនៃព្រឹត្តិការណ៍ដែលមិនអាចគ្រប់គ្រងបាន និងបង្កឲ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យ។

នៅពេលអ្នកសារព័ត៌មានសួរនាំអំពីសមយុទ្ធ និងក្តីបារម្ភរបស់តៃវ៉ាន់អំពីការកើនឡើងហានិភ័យនេះ, លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា “គោលបំណងនៃសមយុទ្ធរបស់យើង គឺដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រអឺតក្រទមរបស់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ និងសកម្មភាពរបស់ពួកគេក្នុងការស្វែងរកឯករាជ្យភាព”។
លោកស្រីបន្ថែមថា “ការញុះញង់ឯករាជ្យភាពរបស់តៃវ៉ាន់ នៅតែបន្តរាល់ថ្ងៃ ហើយសកម្មភាពរបស់កងទ័ពរំដោះប្រជាជន ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី តែងតែបន្ត”។
ស្របពេលជាមួយគ្នានោះ លោកស្រីបានជំរុញឲ្យប្រជាជនតៃវ៉ាន់ បែងចែករវាងខុសនិងត្រូវហើយប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពសម្រាប់កោះនេះ និងធ្វើការជាមួយចិនដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន បញ្ជូននាវាចម្បាំង និងនាវាមុជទឹក ទៅថៃ ដើម្បីធ្វើសមយុទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


