Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ជូននាវាចម្បាំង និងនាវាមុជទឹក ទៅថៃ ដើម្បីធ្វើសមយុទ្ធ

បានផុស

នៅ

ប្រទេសចិន និងថៃ នឹងធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពជើងទឹករួមគ្នាឈ្មោះ​ “Blue Strike-2023” នៅឈូងសមុទ្រថៃ និងស្រុក Sattahip ក្នុងខេត្ត Chon Buri ដោយមាននាវាចម្បាំង និងនាវាមុជទឹករបស់ចិនចូលរួម។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីកងទ័ពជើងទឹកថៃ, សមយុទ្ធប្រចាំឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃអាទិត្យទី៣កញ្ញាដល់ខែដល់ថ្ងៃអាទិត្យទី១០ខែកញ្ញា នៅឈូងសមុទ្រខាងលើប្រទេសថៃ និងជំរំកងម៉ារីន Phra Maha Chetsadachao នៅស្រុក Sattahip។

ប្រភពខាងលើបន្ថែមថា ភាគីទាំងពីរមានគោលបំណងផ្លាស់ប្តូរចំណេះដឹងកងទ័ពជើងទឹក ដើម្បីធានាការត្រៀមខ្លួនរបស់ពួកគេ ក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ អនុវត្តប្រតិបត្តិការកងទ័ពជើងទឹក ក៏ដូចជាពង្រឹងទំនាក់ទំនងយោធាផងដែរ។

ក្រុមការងារកងទ័ពជើងទឹកចិន នឹងចូលរួមក្នុងសមយុទ្ធនេះ ដោយប្រើនាវាមុជទឹក Changcheng, នាវាសំចត Siming Shan, នាវាចម្បាំងនាំផ្លូវមីស៊ីល Anyang និងនាវាផ្គត់ផ្គង់ Chaohu។

ភាគីទាំងពីរនឹងធ្វើការហ្វឹកហ្វឺនផ្លូវគោកនិងសមុទ្រ ហើយអនុវត្តយុទ្ធសាស្ត្រស្ទាក់ចាប់ ការរស់រានមានជីវិតក្នុងព្រៃ ព្រមទាំងការស្វែងរកនិងជួយសង្គ្រោះតាមសមុទ្រ។ វាក៏នឹងមានវគ្គសិក្សាអំពីការការពារសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ចិន និងថៃ ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម