ព័ត៌មានអន្ដរជាតិ
ម្ដាយនិងកូន រត់ពន្ធកូកាអ៊ីន ១៤ គីឡូក្រាម ត្រូវចាប់ខ្លួននៅអាកាសយានដ្ឋាន ហ្វីលីពីន
កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ស្ត្រីជនជាតិសិង្ហបុរីម្នាក់ និងកូនស្រីត្រូវប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងម៉ានីល ពីបទរត់ពន្ធកូកាអ៊ីនទម្ងន់ ១៤,៣៦ គីឡូក្រាម តម្លៃជាង ១,៣ លានដុល្លារ ។

ស្ត្រីជាម្ដាយឈ្មោះ Siti Aishan Awang អាយុ ៦៣ ឆ្នាំ មានមុខរបរជាអ្នករត់តុ ចំណែកឯកូនស្រីឈ្មោះ Nur Alayiyah Hanaffe អាយុ ៣៩ ឆ្នាំ ដែលធ្វើជាអ្នកផាត់មុខ ។
ពួកគេបានធ្វើដំណើរពីទីក្រុង Doha ប្រទេសកាតា ហើយត្រូវឃាត់ខ្លួនពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ប្រទេសហ្វីលីពី ។ ក្រោយមក គ្រឿងញៀន និងជនល្មើស ត្រូវប្រគល់ឲ្យភ្នាក់ងារប្រឆាំងគ្រឿងញៀនហ្វីលីពីន ដើម្បីឃុំខ្លួន និងស៊ើបអង្កេតបន្ត ។

ការិយាល័យគ្រឿងញៀនកណ្តាល (CNB) នៅក្នុងប្រទេសសិង្ហបុរីបានឲ្យដឹងថា ខ្លួនក៏ដឹងអំពីករណីនេះដែរ ប៉ុន្តែទុកឲ្យអាជ្ញាធរហ្វីលីពីនដោះស្រាយសិន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ សាលាឧទ្ធរណ៍តម្កល់ទោសស្ត្រីម្នាក់ ឱ្យជាប់ពន្ធនាគារ២០ឆ្នាំបទជួញគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


