សន្តិសុខសង្គម
សាលាឧទ្ធរណ៍តម្កល់ទោសស្ត្រីម្នាក់ ឱ្យជាប់ពន្ធនាគារ២០ឆ្នាំបទជួញគ្រឿងញៀន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពោលគឺផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ដួង រស្មីច័ន្ទ ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ចំនួន២០ឆ្នាំ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខក្លោងទ្វារផ្សារមនោរម្យ ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៩ តាមមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មន្ទីរប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចូលរួមដឹកនាំសម្របសម្រួលពីលោក សឿ មុនីរ័ត្ន ព្រះរាជអាជ្ញារង អម សាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុច តាមដងផ្លូវ ស្ថិតក្នុងភូមិអូឌឹម ក្នុងសង្កាត់ចោមចៅ ខណ្ឌស្ទឹងពោធិ៍សែនជ័យ រាជធានីភ្នំពេញ លទ្ធផលចាប់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ដួង រស្មីច័ន្ទ ភេទស្រី កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ ដកហូតវត្ថុតាងចាប់យក៖ សារធាតុញៀនមេតំហ្វេតាមីន(ICE) ទម្ងន់ ៩៨៦.៦៧ក្រាម និង ទូរសព្ទដៃ ១គ្រឿង ៕
ដោយ ៖ មករា

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


