ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ ស្លាប់នៅអ៊ីស្រាអែល កើនឡើងថែមទៀត ខណៈប្រតិបត្តិការជម្លៀស ពោរពេញដោយគ្រោះថ្នាក់
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍តី១២ខែតុលាថា ចំនួនពលរដ្ឋថៃ ដែលស្លាប់នៅប្រទេសអ៊ីស្រាអែល បានកើនឡើងដល់២១នាក់ហើយ។

លោកនិយាយថា ក្រៅពីការជម្លៀសតាមយន្តហោះ ក្រុមមន្ត្រីក៏កំពុងធ្វើការស្វែងរកមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ដូចជាទូកឬរថយន្តផងដែរ ដើម្បីយកពលរដ្ឋថៃ ចេញពីប្រទេសអ៊ីស្រាអែល និងនាំទៅកាន់ប្រទេសហ្ស៊កដានី។
ទោះបីជាយ៉ាងណាក៏ដោយ លោក សេដ្ឋា អះអាងថា “ផ្លូវទាំងពីរនេះ នៅតែមានគ្រោះថ្នាក់ខ្លាំង ព្រោះវាត្រូវឆ្លងកាត់តំបន់ដែលមានជម្លោះសកម្ម។ ជនជាតិថៃក្រុមដំបូង ដែលមានគ្នា១៥នាក់ឆ្ពោះធ្វើដំណើរមកប្រទេសថៃ គឺបានចាកចេញពីអ៊ីស្រាអែលហើយ”។
គួរបញ្ជាក់ថា មានពលរដ្ឋថៃប្រមាណ៣០០០០នាក់ ធ្វើការនៅប្រទេសអ៊ីស្រាអែល។
ប្រជាជាតិផ្សេងទៀត ក៏បាននិងកំពុងធ្វើការដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែលផងដែរ ក្នុងនោះរួមមានសហរដ្ឋអាមេរិក និងកាណាដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មន្ទីរពេទ្យនៅហ្គាហ្សា កំពុងក្លាយជាវាលកប់ខ្មោច ក្រោយអ៊ីស្រាអែល កាត់ផ្តាច់អគ្គិសនី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


