ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល កំពុងរៀបផែនការទម្លាក់គ្រាប់បែកកម្ទេចតំបន់ហ្គាហ្សា អមដោយការវាយលុកតាមដីគោក
អ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតអាមេរិកលោក Seymour Hersh បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលកំពុងរៀបចំផែនការវាយប្រហារតំបន់ហ្គាហ្សា ដោយប្រើគ្រាប់បែកទម្លាក់ពីលើអាកាស JDAM ដែលនឹងនាំទៅដល់ការកម្ទេចទីក្រុង Gazi ទាំងមូលនៅថ្ងៃអាទិត្យ ឬថ្ងៃចន្ទ ។

លោក Hersh បាននិយាយនៅក្នុងវេទិកា Substack ថា “អ្នករៀបចំផែនការសង្គ្រាមរបស់អ៊ីស្រាអែលកំពុងអាប់ដេតស៊េរីគ្រាប់បែក JDAM ឲ្យមានក្បាលគ្រាប់ធំជាងមុន ដើម្បីងាយបុកចូលជ្រៅទៅក្នុងដី មុនពេលវាផ្ទុះក្នុងជម្រៅពី ៣០ ទៅ ៥០ ម៉ែត្រ ហើយសម្លាប់មនុស្សទាំងអស់ក្នុងរយៈពេលមួយប៉ប្រិចភ្នែក” ។
អ្នកសារព័ត៌មានរូបនេះបានលើកឡើងថា “ផែនការបច្ចុប្បន្នបានអំពាវនាវឲ្យការវាយប្រហារដោយប្រើគ្រាប់បែក JDAM ហើយប្រសិនបើវាត្រូវបានអនុញ្ញាតមែននោះ ការវាយប្រហារនឹងកើតមានឡើងនៅថ្ងៃអាទិត្យ ឬថ្ងៃចន្ទនេះ ដោយអាស្រ័យលើពេលវេលានៃការជម្លៀសពលរដ្ឋចេញពីទីក្រុង Gazi បូករួមជាមួយនឹងស្ថានភាពវាយលុករបស់អ៊ីស្រាអែលតាមផ្លូវគោកនៅភាគខាងត្បូងផងដែរ” ។

ទន្ទឹមនោះ ផែនការនេះកើតមានឡើង បន្ទាប់ពីយោធាអ៊ីស្រាអែលបានសម្លាប់សមាជិកជាន់ខ្ពស់ ២ រូបរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ក្រោយពេលអ្នកទាំងពីរបានចូលរួមយ៉ាងសកម្មក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើប្រទេសអ៊ីស្រាអែលកាលពីសប្ដាហ៍មុន ។
យោធាអ៊ីស្រាអែលបានបញ្ជាក់ទៀតថា អ្នកទាំងពីរដែលត្រូវយោធាសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសគឺមានលោក Ali Qadi មេបញ្ជាការក្រុមហាម៉ាស់ និងលោក Murad Abu Murad សមាជិកជាន់ខ្ពស់នៃក្រុមប្រដាប់អាវុធហាម៉ាស់ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សជាង ៣,៦០០ នាក់ ក្នុងនោះមានពលរដ្ឋប៉ាឡេស្ទីន ២,២១៥ នាក់ ខណៈអ៊ីស្រាអែលមានចំនួន ១,៤០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ យោធា អ៊ីស្រាអែល វាយប្រហារតាមអាកាសសម្លាប់មេដឹកនាំក្រុមហាម៉ាស់ ២ រូប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


