ព័ត៌មានអន្ដរជាតិ
យោធា អ៊ីស្រាអែល វាយប្រហារតាមអាកាសសម្លាប់មេដឹកនាំក្រុមហាម៉ាស់ ២ រូប
យោធាអ៊ីស្រាអែលបានសម្លាប់សមាជិកជាន់ខ្ពស់ ២ រូបរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បន្ទាប់ពីអ្នកទាំងពីរបានចូលរួមយ៉ាងសកម្មក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើប្រទេសអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ។

យោធាអ៊ីស្រាអែលបានបញ្ជាក់ទៀតថា អ្នកទាំងពីរដែលត្រូវយោធាសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសគឺមានលោក Ali Qadi មេបញ្ជាការក្រុមហាម៉ាស់ និងលោក Murad Abu Murad សមាជិកជាន់ខ្ពស់នៃក្រុមប្រដាប់អាវុធហាម៉ាស់ ។
ពាក់ព័ន្ធនឹងការសម្លាប់លោក Ali Qadi និងលោក Abu Murad នេះដែរ អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែលក៏បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមបង្ហាញពីការបំផ្លិចបំផ្លាញអគារមួយចំនួននៅក្នុងការវាយប្រហារតាមអាកាសនោះ ។

ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល The Times of Israel ក៏បានរាយការណ៍ផងដែរថា យោធាបានសម្លាប់លោក Ali Qadi នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដោយសហការជាមួយអង្គការចារកម្មរបស់ប្រទេស ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សជាង ៣,៦០០ នាក់ ក្នុងនោះមានពលរដ្ឋប៉ាឡេស្ទីន ២,២១៥ នាក់ ខណៈអ៊ីស្រាអែលមានចំនួន ១,៤០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើប ក្រុមហាម៉ាស់ បើកការវាយប្រហារមិនធ្លាប់មានលើ អ៊ីស្រាអែល?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


