ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនត្រៀមខ្លួនទទួលព្យុះមួយទៀតខណៈព្យុះទីហ្វុង Goni សម្លាប់មនុស្ស២០នាក់
មនុស្សយ៉ាងតិច២០នាក់ត្រូវបានសម្លាប់បន្ទាប់ពីព្យុះទីហ្វុងខ្លាំងបំផុតក្នុងឆ្នាំនេះឈ្មោះ Goni វាយប្រហារទូទាំងប្រទេសហ្វីលីពីន។
ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទថា ការស្លាប់ទាំងនោះគឺស្ថិតនៅក្នុងខេត្តភាគខាងកើតដែលរងការវាយប្រហារខ្លាំងក្លាគឺ Albay និង Catanduanes។

ព្យុះ Goni ដែលបានបក់បោកលើខេត្តនានានៅភាគខាងត្បូងរដ្ឋធានីម៉ានីលកាលពីថ្ងៃអាទិត្យជាមួយខ្យល់បក់ក្នុងល្បឿនដល់ទៅ៣១០គីឡូម៉ែត្រក្នុងមួយម៉ោងគឺជាព្យុះទី១៨ដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះនិងជាព្យុះមួយក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុតចាប់តាំងពីព្យុះ Haiyan បានសម្លាប់មនុស្សជាង៦,៣០០នាក់កាលពីឆ្នាំ២០១៣។
ឥឡូវនេះ ព្យុះមួយទៀតឈ្មោះ Atsani ដែលមានល្បឿនខ្យល់៨០គីឡូម៉ែត្រក្នុងមួយម៉ោងកំពុងបង្កើនកម្លាំងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកហើយគេរំពឹងថានឹងបង្កឲ្យមានការបាក់ដីនៅចុងសប្តាហ៍នេះ។

លោកប្រធានាធិបតី Rodrigo Duterte បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមទូរទស្សន៍ថា “វាមិនមានអានុភាពខ្លាំងដូចព្យុះ Goni ទេប៉ុន្តែវានឹងបង្កការខូចខាតនៅតាមផ្លូវរបស់វា”។
ក្រុមមន្រ្តីបាននិយាយថា ការជម្លៀសប្រជាជនដោយបង្ខំជាង៣៤៥,០០០នាក់មុនពេលព្យុះនេះមកដល់គឺបានបញ្ចៀសការស្លាប់មនុស្សយ៉ាងច្រើន។
លោក Ricardo Jalad ប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ព្យុះ Goni បានបង្កការខូចខាតដល់ផ្ទះជាង៥៥,០០០ខ្នងនិងកម្ទេចផ្ទះ២០,០០០ខ្នងទៀត៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


