ព័ត៌មានអន្ដរជាតិ
ទីបំផុត អង្គការសិទ្ធិមនុស្ស ចេញមុខនិយាយរឿង អ៊ីស្រាអែល វាយប្រហារមន្ទីរពេទ្យនៅ ហ្គាហ្សា
នៅក្នុងរបាយការណ៍ថ្មីមួយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) និយាយថា “ការវាយប្រហារខុសច្បាប់របស់យោធាអ៊ីស្រាអែល លើមូលដ្ឋានវេជ្ជសាស្ត្រ បុគ្គលិក និងការដឹកជញ្ជូន កំពុងបំផ្លាញប្រព័ន្ធថែទាំសុខភាពរបស់ហ្គាហ្សាបន្ថែមទៀត ហើយគួរតែត្រូវបានស៊ើបអង្កេតជាឧក្រិដ្ឋកម្មសង្គ្រាម”។

អង្គការនេះ បានជំរុញឲ្យគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យលើទឹកដីប៉ាឡេស្ទីន និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ត្រូវបើកការស៊ើបអង្កេតជាបន្ទាន់។
HRW និយាយថា “ទោះបីជាយោធាអ៊ីស្រាអែលបានអះអាងនៅថ្ងៃទី៥ខែវិច្ឆិកាថា ក្រុមហាម៉ាសកំពុងប្រើប្រាស់មន្ទីរពេទ្យ ដើម្បីបើកការវាយប្រហារក៏ដោយ ប៉ុន្តែគ្មានព័ស្តុតាងណាដែលបញ្ជាក់អំពីភាពត្រឹមត្រូវនោះទេ”។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកា យោធាអ៊ីស្រាអែល បានចែករំលែកវីដេអូនិងរូបថត បង្ហាញពីអ្វីដែលខ្លួននិយាយថា ជាអាវុធដែលក្រុមហាម៉ាស រក្សាទុកក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យកុមារនៅតំបន់ហ្គាហ្សា ហើយចំណាប់ខ្មាំង ក៏ទំនងជាឃុំឃាំងនៅទីនោះដែរ។
អ្នកនាំពាក្យយោធាលោក Daniel Hagari និយាយថា កងទ័ព បានរកឃើញមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស ដែលមានផ្ទុកអាវុធយុទ្ធភណ្ឌ ដូចជាគ្រាប់បែកដៃ អាវកាក់អត្តឃាត និងគ្រឿងផ្ទុះផ្សេងទៀត នៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យ Rantissi។

គាត់បានប្រាប់សន្និសីទផ្សាយតាមទូរទស្សន៍មួយថា “យើងក៏រកឃើញសញ្ញាដែលបង្ហាញថា ក្រុមហាម៉ាសបានឃុំចំណាប់ខ្មាំងនៅទីនោះផងដែរ ទោះយ៉ាងណា រឿងនេះស្ថិតនៅក្រោមការស៊ើបអង្កេតរបស់យើងនៅឡើយ”។
គាត់បានបង្ហាញវីដេអូនៃអ្វី ដែលមើលទៅដូចជាកន្លែងរស់នៅតូចមួយ រួមទាំងផ្ទះបាយតូចមួយ ក៏ដូចជាផ្លូវរូងក្រោមដីនៅក្បែរនោះ ដែលនាំទៅដល់ផ្ទះរបស់មេទ័ពជើងទឹកក្រុមហាម៉ាស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អាមេរិក ប្រាប់ អ៊ីស្រាអែល កុំឲ្យពង្រីកសង្គ្រាមដល់ លីបង់ ចំពេលមានការ ព្រមានពី អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


