ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តសេចក្តីសម្រេច អំពាវនាវឲ្យផ្អាកបាញ់ តែត្រូវ អ៊ីស្រាអែល ស្តីបន្ទោសមួយរំពេច
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានប្រកាសភ្លាមៗថា សេចក្តីសម្រេចដែលអនុម័តដោយក្រុមប្រឹក្សា UN នឹងគ្មានន័យអ្វីឡើយ។

លោកនិយាយថា “អ៊ីស្រាអែល កំពុងប្រព្រឹត្តទៅតាមច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា វាជារឿងអកុសលដែលក្រុមប្រឹក្សា នៅតែមិនអាចថ្កោលទោស ឬសូម្បីតែនិយាយអំពីការសម្លាប់រង្គាលដែលក្រុមហាម៉ាសបានធ្វើកាលពីថ្ងៃទី៧ខែតុលា និងនាំឲ្យមានសង្គ្រាមនៅហ្គាហ្សា”។
លោកបន្ថែមថា “នេះគឺជាភាពអាម៉ាស់មួយ! យុទ្ធសាស្រ្តរបស់ហាម៉ាសគឺ មានចេតនាធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយបង្កើនចំនួនអ្នកស្លាប់ និងរបួសខាងប៉ាឡេស្ទីន ដើម្បីឲ្យ UN និងក្រុមប្រឹក្សាសន្តិសុខព្យាយាមបញ្ឈប់អ៊ីស្រាអែល”។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដាក់ចេញដោយប្រទេសម៉ាល់តា ដែលអំពាវនាវឲ្យពង្រីកការផ្អាកបាញ់ និងបើកច្រករបៀងមនុស្សធម៌ជាបន្ទាន់ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។

សមាជិកចំនួន១២ប្រទេស បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ប៉ុន្តែមានការអនុបវាទ បីសំឡេង ពីសមាជិកអចិន្ត្រៃយ៍គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៊ី។
សេចក្តីសម្រេចនេះ ក៏អំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃចំណាប់ខ្មាំងទាំងអស់ ដែលចលនាហាម៉ាស និងក្រុមដទៃទៀតកំពុងឃុំឃាំងផងដែរ។
ក៏មានការទាមទារឲ្យភាគីទាំងអស់ គោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិផងដែរ ហើយមានការអំពាវនាវឲ្យអគ្គលេខាធិការ UN ត្រួតពិនិត្យ និងរាយការណ៍ឡើងវិញអំពីការអនុវត្តរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


