ព័ត៌មានអន្ដរជាតិ
ប្រមុខ UN៖ តួលេខអ្នកស្លាប់នៅហ្គាហ្សា បង្ហាញថា ពិតជាមានអ្វីខុសហើយ ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធទី៨ខែវិច្ឆិកាថា ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប បង្ហាញថា ពិតជាមានអ្វីខុសហើយ ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។

អ៊ីស្រាអែល ប្តេជ្ញាថា នឹងលុបបំបាត់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីចលនាសកម្មប្រយុទ្ធនេះ សម្លាប់មនុស្សប្រមាន១៤០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៤០នាក់ទៀត ក្នុងការវាយប្រហារថ្ងៃទី៧តុលា។ ជាការសងសឹក អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាវិញ ទាំងតាមអាកាសនិងជើងគោក។
លោក Guterres បានប្រាប់ Reuters NEXT ថា “ពិតជាមានការរំលោភបំពានដោយក្រុមហាម៉ាសមែន នៅពេលពួកគេយកមនុស្សធ្វើជាខែល ប៉ុន្តែនៅពេលពិនិត្យមើលតួលេខជនស៊ីវិលដែលត្រូវបានសម្លាប់ជាមួយនឹងប្រតិបត្តិការយោធានោះ វាពិតជាមានអ្វីខុសហើយ”។
តាមការបញ្ជាក់ពីមន្ត្រីប៉ាឡេស្ទីន, មនុស្សចំនួន ១០៥៦៩នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ដោយក្នុងនោះមាន៤០%គឺជាកុមារ។

លោក Guterres និយាយថា “វាក៏មានសារៈសំខាន់ផងដែរ ក្នុងការធ្វើឲ្យអ៊ីស្រាអែលយល់ថា រូបភាពដ៏គួរឲ្យភ័យខ្លាចនៃតម្រូវការមនុស្សធម៌ដ៏ធំធេងរបស់ប្រជាជនប៉ាឡេស្ទីន គឺមិនជួយអ៊ីស្រាអែល ឲ្យរួចផុតពីមតិសាធារណៈជាសកលទេ។ យើងត្រូវបែងចែកថា ហាម៉ាស ជារឿងមួយ ប្រជាជនប៉ាឡេស្ទីន ជារឿងមួយ”។
លើសពីនេះ លោក Guterres បានប្រៀបធៀបចំនួនកុមារដែលត្រូវបានសម្លាប់នៅក្នុងតំបន់ ហ្គាហ្សា ទៅនឹងចំនួនអ្នកស្លាប់ក្នុងជម្លោះជុំវិញពិភពលោក ហើយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកា លោកនិយាយថា ហ្គាហ្សាកំពុងក្លាយជាទីបញ្ចុះសពកុមារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្បួនរថយន្តដឹកគ្រឿងវេជ្ជសាស្រ្ត ទៅដល់មន្ទីរពេទ្យធំ នៃតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


