ព័ត៌មានអន្ដរជាតិ
ប្រជាជនប៉ាឡេស្ទីន ៨សែននាក់មិនទាន់ចាកចេញពីហ្គាហ្សាភាគខាងជើង ចំពេលអ៊ីស្រាអែលសម្រុកវាយលុក
ប្រជាជនប៉ាឡេស្ទីនជាង ៨០០,០០០នាក់នៅតែស្ថិតក្នុងទីក្រុងហ្គាហ្សាភាគខាងជើង ចំពេលកងទ័ពជើងគោកអ៊ីស្រាអែលវាយលុកមិនដកដៃ។
ការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន (PCBS) បានរាយការណ៍នៅថ្ងៃសុក្រថា ជនជាតិប៉ាឡេស្ទីនជាង ៨០០,០០០នាក់ នៅតែស្ថិតនៅក្នុងទីក្រុងហ្គាហ្សា ដែលកំពុងត្រូវបានឡោមព័ទ្ធ ស្របពេលអ៊ីស្រាអែលបន្តប្រតិបត្តិការបំផ្លិចបំផ្លាញតំបន់ដោយគ្មានសំចៃ។
PCBS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពីរភាគបីនៃចំនួនប្រជាជនប៉ាឡេស្ទីនភាគខាងជើងនៅតែរស់នៅក្នុងតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបនៅឡើយ។ ពួកគេសម្រេចចិត្តស្នាក់នៅផ្នែកភាគខាងជើង ទោះបីជាទទួលរងភាពឃោរឃៅព្រៃផ្សៃនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ ក្នុងនោះជនស៊ីវិលបានស្លាប់យ៉ាងរង្គាល ចំណែកផ្ទះសម្បែងរងការបំផ្លិចបំផ្លាញ និងរួមទាំង មន្ទីរពេទ្យ សាលារៀន ទីសក្ការៈបូជា ក៏ដូចជាហាងនានាផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ អ៊ីស្រាអែល ទម្លាក់ខិត្តប័ណ្ណ ប្រាប់ប្រជាជននៅភាគខាងត្បូង ហ្គាហ្សា ឲ្យចាកចេញ ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


