Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ាបញ្ជូនក្រុមឧក្រិដ្ឋជនឆបោកតាមទូរស័ព្ទជាង ៣ម៉ឺននាក់ឱ្យអាជ្ញាធរចិន

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា មីយ៉ាន់ម៉ាបានធ្វើបត្យាប័នបញ្ជូនពួកឧក្រិដ្ឋជនឆបោកតាមទូរស័ព្ទប្រមាណ ៣១,០០០នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធករណីឆបោកតាមទូរស័ព្ទ (Call Center) និងឆបោកតាមអនឡាញទៅកាន់ប្រទេសចិនវិញ ចាប់តាំងពីសមត្ថកិច្ចអនុវត្តច្បាប់របស់ប្រទេសទាំងពីរបានបើកការបង្ក្រាបលើក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញក្នុងខែកញ្ញាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យ ទាំងនោះ រួមបញ្ចូលទាំងមន្ត្រីហិរញ្ញវត្ថុចំនួន ៦៣នាក់ផងដែរ និងមេខ្លោងក្រុមឧក្រិដ្ឋជនដែលបានឆបោកលុយជាច្រើនពីពលរដ្ឋចិន។

ប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃមានមនុស្សជាង ១០០,០០០នាក់បានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនៅក្នុងមជ្ឈមណ្ឌលឆបោកយ៉ាងហោចណាស់ ១,០០០កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាប់នឹងព្រំដែនប្រទេសចិន។
ដោយសារការឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែផ្តោតគោលដៅលើប្រជាជនចិន ឧបការីរដ្ឋមន្ត្រីការបរទេសចិនបានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែវិច្ឆិកានេះ ដោយលោកបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយមីយ៉ាន់ម៉ាដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងភ្នាល់តាមអនឡាញផងដែរ។
អាជ្ញាធរចិននៅបាននិយាយថា ចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការរក្សាស្ថិរភាពតំបន់ព្រំដែនរួម ខណៈដែលរដ្ឋាភិបាលរបបសឹកយោធាកំពុងប្រយុទ្ធនឹងក្រុមប្រដាប់អាវុធនៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ចិនកំពុងដើរតួនាទីស្ថាបនារបស់ខ្លួនក្នុងការលើកកម្ពស់ការចរចាសន្តិភាព និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គិតពីផលប្រយោជន៍របស់ប្រជាជនជាធំ ដោយបទឈប់បាញ់ និងបញ្ចប់សង្គ្រាមឱ្យបានឆាប់៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

ចុចអាន៖ ការវាយប្រហារកំពុងបន្ត តែក្រុមហាម៉ាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលជិតសម្រេចហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម