ព័ត៌មានអន្ដរជាតិ
តួលេខមនុស្សស្លាប់នៅហ្គាហ្សា កើនដល់ ២០០០០នាក់
រដ្ឋាភិបាលក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបានបញ្ជាក់កាលពីថ្ងៃពុធទី២០ខែធ្នូថា ចំនួនមនុស្សស្លាប់ ក្នុងទឹកដីប៉ាឡេស្ទីន ពេលនេះបានកើនដល់ ២០០០០នាក់ហើយ ថ្វីបើមានក្តីសង្ឃឹមថា ចលនាមួយនេះនិងអ៊ីស្រាអែល ប្រហែលជាឯកភាពលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងថ្មី បន្ទាប់ពីកិច្ចពិភាក្សានៅអឺរ៉ុប និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបដោយប្រមុខក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏ដោយ។

តាមសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស ជនរងគ្រោះទាំងអស់រួមមានកុមារជាង ៨០០០នាក់ និងស្រ្តី៦២០០នាក់ ខណៈមនុស្ស៥២០០០នាក់រងរបួស និង៦៧០០នាក់ បាត់ខ្លួន។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា បុគ្គលិកពេទ្យ៣១០នាក់ បុគ្គលិកការពារស៊ីវិល៣៥នាក់ និងអ្នកកាសែត៩៧នាក់ ក៏ត្រូវបានសម្លាប់ផងដែរក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបោះសម្តីថា គ្មានបទឈប់បាញ់នៅ ហ្គាហ្សា ឡើយ ទាល់តែក្រុមហាម៉ាស រលាយបាត់សូន្យ។

ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby និយាយថា បទឈប់បាញ់ថ្មីកំពុងស្ថិតក្នុងការចរចា ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក៏បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ការផ្អាកបាញ់ថ្មីក្នុងសង្គ្រាមនៅហ្គាហ្សាផងដែរ។
ការអត្ថាធិប្បាយនេះកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តផ្សេងទៀត កាន់តែដាក់បន្ទុកលើលោក Netanyahu ជុំវិញការស្លាប់និងរបួសជនស៊ីវិល។

កាលពីល្ងាចថ្ងៃអង្គារ លោកបានប្រាប់សាច់ញាតិចំណាប់ខ្មាំងដែលនៅសេសសល់ចំនួន១២៩ក្នុងដៃក្រុមហាម៉ាសថា លោកបានបញ្ជូនប្រមុខទីភ្នាក់ងារចារកម្ម Mossad ទៅអឺរ៉ុបពីរដងមកហើយ ដើម្បីធ្វើការនិងរិះរកវិធីដោះលែងចំណាប់ខ្មាំង។
សូមបញ្ជាក់ជាថ្មី សង្គ្រាមបង្ហូរឈាមបំផុតមិនធ្លាប់មាននៅហ្គាហ្សា បានចាប់ផ្តើមពេលដែលក្រុមហាម៉ាស បាញ់ស្រោចលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្សប្រហែល ១១៤០ នាក់ ភាគច្រើនជាជនស៊ីវិល និងប្រហែល ២៥០នាក់ត្រូវបានចាប់ខ្លួន។ ជាការសងសឹក អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកឥតប្រណីដៃ រួមជាមួយសង្គ្រាមជើងគោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារអាកាសលើតំបន់ជំរំជនភៀសខ្លួន Jabalia សម្លាប់មនុស្សជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


