ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ ព្រមានផ្ទុះមេរោគហ្ស៊ីកា ក្នុងទីក្រុងបាងកក
អ្នកជំនាញផ្នែកមេរោគរបស់ប្រទេសថៃ បានចេញមុខព្រមានថា ទីក្រុងបាងកក កំពុងប្រឈមនឹងហានិភ័យផ្ទុះវីរុស ហ្ស៊ីកា ហើយអ្នកជំនាញបានក្រើនរំលឹកដល់ប្រជាជនឲ្យការពារខ្លួនពីមូសខាំ។

លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បានបង្ហោះលើទំព័រ Facebook របស់គាត់ថា ករណីឆ្លងវីរុស Zika ជាច្រើន ត្រូវបានរកឃើញក្នុងទីក្រុងបាងកក សូម្បីតែនៅតាមប្រាសាទ។
ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតមិនបានផ្តល់តួលេខពិតនៃករណីឆ្លងក្នុងរាជធានីទេ ប៉ុន្តែសរសេរថា ការឆ្លង អាចបណ្តាលឲ្យស្លាប់មនុស្សមួយចំនួន។ វាក៏អាចបណ្តាលឲ្យកូនមានពិការភាពពីកំណើតផងដែរ ពោលគឺស្ត្រីមានផ្ទៃពោះដែលឆ្លងមេរោគហ្ស៊ីកា អាចផ្តល់កំណើតដល់កូន កើតមកមានពិការភាពខួរក្បាលឬក្បាលតូចជាងធម្មតា។

រោគសញ្ញានៃវីរុសហ្ស៊ីកា គឺស្រដៀងនឹងជំងឺគ្រុនឈាមដែរ ប៉ុន្តែស្ថានភាពអ្នកជំងឺអាចស្រាលជាងបន្តិច ហើយមេរោគនេះ ក៏ចម្លងដោយសត្វមូសខ្លា ស្រដៀងទៅនឹងគ្រុនឈាមដូចគ្នា។
ពិភពលោកបានដាក់ការចាប់អារម្មណ៍ខ្លាំងលើជំងឺហ្ស៊ីកា ជាលើកដំបូងក្នុងឆ្នាំ២០១៥ ដោយសារតែសមត្ថភាពរបស់វា អាចបង្កឲ្យមានពិការភាពពីកំណើតធ្ងន់ធ្ងរចំពោះទារក ដែលកើតចេញពីម្តាយឆ្លងរោគ។ បន្ថែមពីលើការចម្លងពីស្ត្រីមានផ្ទៃពោះទៅទារកក្នុងផ្ទៃ មេរោគ ហ្ស៊ីកា ក៏អាចឆ្លងតាមរយៈទំនាក់ទំនងផ្លូវភេទ ការបញ្ចូលឈាម និងការប្តូរសរីរាង្គ ផងដែរ។
ជាធម្មតា អ្នកជំងឺចេញរោគសញ្ញាក្នុងរយៈពេល ៣ទៅ៧ថ្ងៃក្រោយពេលឆ្លង ហើយអាការរួមមានគ្រុនក្តៅ កន្ទួល ឈឺសន្លាក់ ភ្នែកក្រហម ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ អ្នកមានផ្ទៃពោះប្រយ័ត្ន «វីរុសហ្សុីកា» អាចឱ្យកូនកើតមកក្បាលតូច ខូចប្រព័ន្ធប្រសាទ ឬស្លាប់ក្នុងផ្ទៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


