ព័ត៌មានអន្ដរជាតិ
ថៃ អនុម័តបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងឆ្លាតវៃបំផុត១ ក្នុងចំណោម ១០លើពិភពលោក
រដ្ឋាភិបាលថៃកាលពីថ្ងៃទី២ ខែមករា កន្លងទៅថ្មីៗនេះ បានអនុម័ត បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC) និងជាទីក្រុងឆ្លាតវៃ (Livable Smart City) ព្រមទាំងជាតំបន់សេដ្ឋកិច្ចពិសេសនៅភាគខាងកើតនៃប្រទេសថៃ។ តំបន់ខាងលើនេះត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុក្នុងតំបន់នៅឆ្នាំ ២០២៧ និងជាគម្រោងទីក្រុងឆ្លាតវៃមួយក្នុងចំណោមគម្រោងទីក្រុងឆ្លាតវៃបំផុតទាំង ១០ នៅលើពិភពលោកនៅឆ្នាំ ២០៣៧ ។
តាមរយៈកាសែត khaosod បានឱ្យដឹងថា ចំពោះគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងឆ្លាតវៃ ខាងលើ គឺដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មដែលភ្ជាប់ទំនាក់ទំនងរវាងធម្មជាតិ មនុស្ស ការច្នៃប្រឌិត និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ។
លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្រ្តី បានឱ្យដឹងផងដែរថា ក្រុមប្រឹក្សា EEC ដែលដឹកនាំដោយលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយល់ស្របទៅនឹងផែនការមួយនេះរួចហើយ។

ប្រភពបានឱ្យដឹងទៀតថា ចំពោះដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍តំបន់ EEC គឺគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥,៧៩៥ រ៉ៃ (៩២៧,២ ហិកតា) និងមានទីតាំងនៅអនុសង្កាត់ Huay Yai ក្នុងស្រុក Bang Lamung ខេត្ត Chonburi ហើយតម្លៃវិនិយោគសម្រាប់ដំណាក់កាលទី១ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៣៤,៩៨៥ ពាន់លានបាត (១៥,៦ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ក្រុមប្រឹក្សាភិបាល EEC ក៏បានផ្តល់អាទិភាពដល់ការគាំទ្រការវិនិយោគនូវវិស័យសំខាន់ៗក្នុងដំណាក់កាលអភិវឌ្ឍជំហ៊ានដំបូងនេះផងដែរ រួមមាន វិស័យថាមពលអគ្គិសនី-ទឹកស្អាត, បច្ចេកវិទ្យាឌីជីថល 5G, ភ័ស្តុភារ, ផ្នែកទេសចរណ៍, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មថែទាំសុខភាព និងការអភិវឌ្ឍន៍ធនធានមនុស្សកម្រិតអន្តរជាតិ ក៏ដូចជាវិស័យស្រាវជ្រាវ ជាដើម ។
លើសពីនេះគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងឆ្លាតវៃ ខាងលើ នឹងក្លាយជាតំបន់លំនៅដ្ឋានប្រកបដោយគុណភាពខ្ពស់ ដែលអាចឱ្យប្រជាពលរដ្ឋរស់នៅបានយ៉ាងមានសុវត្ថិភាព និងប្រកបដោយបរិស្ថានល្អ។ វាត្រូវបានគេរំពឹងថានឹងក្លាយជាតំបន់ផ្ទះចំនួនប្រហែល ៣៥០,០០០ ខ្នងនៃគ្រួសារអ្នកដែលមានចំណូលខ្ពស់ទៀតផង។
សូមបញ្ជាក់ថាគម្រោងខាងលើនេះត្រូវបានគេរំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសថៃ និងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចំនួន ២ ពាន់ពាន់លានបាតក្នុងរយៈពេល ១០ ឆ្នាំ ។ ហើយបន្ថែមពីនេះវាក៏នឹងក្លាយជាទីក្រុងពាណិជ្ជកម្មដែលនឹងបង្កើតការងារសម្រាប់មនុស្សជាង ២០ម៉ឺននាក់ ផងដែរ ៕





ប្រែសម្រួលដោយ៖ កុសល
ប្រភព៖ khaosod
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


