ព័ត៌មានអន្ដរជាតិ
ឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតភាពយន្តបរទេសជាង ៤០០ក្រុមហ៊ុន សុំថតនៅប្រទេសថៃ
គិតពេញមួយឆ្នាំ ២០២៣ ប្រទេសថៃរកបានចំណូល ៦,៦ ពាន់លានបាត (១,៩ លានដុល្លារ) ពីក្រុមហ៊ុនផលិតភាពយន្តបរទេសដែលបានជ្រើសរើសប្រទេសថៃ ជាទីតាំងថត។ ហើយក្រុមហ៊ុនផលិតភាពយន្តដែលជាប់លើតារាងចំណាត់ថ្នាក់លេខ១ និងលេខ២ ដែលមកសុំទីតាំងប្រទេសថៃថតនោះ គឺក្រុមហ៊ុនហូលីវូដ បន្ទាប់មកគឺហុងកុង។ នេះបើយោងតាមចុះផ្សាយរបស់កាសែត khaosod ។

ជាមួយគ្នានេះដែរលោក Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានចែកចាយនៅលើបណ្ដាញសង្គមរបស់លោក ក្នុងចេតនាអបអរសាទរដែលប្រទេសថៃបានបំបែកឯកត្តកម្មរបស់ខ្លួនក្នុងការទាក់ទាញចំណាប់អារម្មណ៍ផលិតករបរទេសឱ្យជ្រើសរើសប្រទេសនេះជាទីតាំងថតភាពយន្ត។ ក្នុងឆ្នាំ ២០២៤ ប្រទេសថៃបានស្វាគមន៍ក្រុមហ៊ុនភាពយន្តបរទេសប្រមាណ ៤៦៦ ក្រុមហ៊ុន និងមកពី ៤០ប្រទេសផ្សេងៗគ្នា។ ហើយក្រុមហ៊ុនដែលមកថតញឹកញាប់បំផុតផ្ដល់ចំណូលច្រើនចំណាត់ថ្នាក់លេខ១នោះ គឺក្រុមហ៊ុនហូលីវូដ បន្ទាប់មកគឺហុងកុង ខណៈដែរ ចិន អាឡឺម៉ង់ និងកូរ៉េខាងត្បូង គឺជាន់ចំណាត់ថ្នាក់លេខ៣ ។
សូមបញ្ជាក់ថា ទិន្នន័យចំនួនទឹកប្រាក់ខាងលើនេះ គឺជាទិន្នន័យច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសថៃដែលរកបានពីការផ្ដល់ទីតាំងថតភាពយន្តបរទេស ៕
ប្រែសម្រួលដោយ÷ កុសល
ប្រភព÷ Khaosod
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


