ព័ត៌មានអន្ដរជាតិ
អាមេរិក-អង់គ្លេស រួមកម្លាំងគ្នាជាថ្មី បើកការវាយប្រហារលើក្រុម ហ៊ូធី នៅ យេម៉ែន
សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទទី២២ខែមករា បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានរួមកម្លាំងគ្នាជាថ្មី បើកការវាយប្រហារអាកាសមិនបន្ធូរដៃ លើទីតាំងក្រុមហ៊ូធី ៨កន្លែងនៅក្នុងប្រទេសយេម៉ែន។
យោងតាមសេចក្តីប្រកាសដែលផ្សាយដោយ BBC, ការវាយប្រហារនោះ បានកំណត់គោលដៅលើឃ្លាំងក្រោមដី ទីតាំងមីស៊ីល និងមជ្ឈមណ្ឌលឈ្លបយកការណ៍របស់ចលនាសកម្មប្រយុទ្ធនេះ។
នេះគឺជាប្រតិបត្តិការរួមគ្នាជាលើកទីពីររវាងអាមេរិកនិងអង់គ្លេស ដើម្បីប្រឆាំងឧទ្ទាមហ៊ូធី បន្ទាប់ពីក្រុមនេះ បាញ់ប្រហារលើកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហមមិនស្រាកស្រាន្ត ហើយឥឡូវ មន្ទីរបញ្ជកោណព្រមានខ្លាំងៗថា មីស៊ីលនឹងហោះទៅយេម៉ែនឥតឈប់ បើពួកគេនៅតែបន្តសកម្មភាពដ៏គឃ្លើននេះ។
ត្បិតការវាយប្រហាររវាងអាមេរិកនិងអង់គ្លេស ទើបតែជាលើកទីពីរក៏ដោយ ប៉ុន្តែក្រោយប្រតិបត្តិការរួមគ្នាលើកទីមួយកាលពី១០ថ្ងៃមុន ទីក្រុងវ៉ាស៊ីនតោន ក៏បន្តបាញ់សន្ធាប់តែម្នាក់ឯង លើក្រុមហ៊ូធី នៅប្រទេសយេម៉ែនដែរ ពោលគឺអាមេរិកតែឯង បានបាញ់ចំនួន៨លើកហើយ។
ពាក់ព័ន្ធការវាយប្រហារចុងក្រោយនេះ មន្ទីរបញ្ចកោណនិយាយថា “យើងនៅតែមានគោលបំណងដដែល នោះគឺត្រូវបន្ថយភាពតានតឹង និងស្ដារស្ថិរភាពក្នុងសមុទ្រក្រហមឡើងវិញ ប៉ុន្តែយើងសូមព្រមានថ្នាក់ដឹកនាំក្រុមហ៊ូធីជាថ្មី៖ យើងនឹងមិនស្ទាក់ស្ទើរក្នុងការការពារជីវិត និងលំហូរសេរីនៃពាណិជ្ជកម្មនៅក្នុងដែនទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ នោះទេ”។
សូមជម្រាបជាថ្មី ក្រុមហ៊ូធី បានចាប់ផ្តើមបាញ់លើកប៉ាល់ពាណិជ្ជករក្នុងខែវិច្ឆិកាឆ្នាំ២០២៣ ដោយនិយាយថា ពួកគេឆ្លើយតបទៅនឹងប្រតិបត្តិការជើងគោករបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
ចាប់តាំងពីពេលនោះមក ក្រុមនេះបានបើកការវាយប្រហាររាប់សិបលើក លើកប៉ាល់ដឹកប្រេងពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក មិនអាចបញ្ឈប់ក្រុមហ៊ូធី ពីការវាយប្រហារកប៉ាល់ដឹកទំនិញ នៅសមុទ្រក្រហម បានទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


