ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ជួបថ្ងៃមានទាហានស្លាប់ច្រើនបំផុត
អ៊ីស្រាអែលបញ្ជាក់នៅថ្ងៃអង្គារទី២៣ខែមករាថា ទាហានរបស់ខ្លួនចំនួន២១នាក់ ត្រូវបានសម្លាប់ក្នុងតំបន់ហ្គាហ្សា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា អ៊ីស្រាអែល មិនដែលស្លាប់ទាហានច្រើនបែបនេះទេត្រឹមមួយថ្ងៃ ចាប់តាំងពីប្រតិបត្តិការជើងគោកប្រឆាំងក្រុមហាម៉ាស ចាប់ផ្តើមនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣មក។

តាមការចុះផ្សាយរបស់ BBC, អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari និយាយថា ក្រុមហាម៉ាសបានបាញ់មីស៊ីលចំរថក្រោះ និងបាញ់ដាក់អគារមួយដែលមានទាហានអ៊ីស្រាអែលនៅក្បែរនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Hagari អះអាងថា ភាគច្រើននៃទាហានដែលស្លាប់ គឺជាទាហានបម្រុង។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើការដើម្បីស្វែងរកទាហានដែលកប់ក្រោមគំនរបាក់បែក។ ទាហានបម្រុងរបស់យើងបានពលីនៅក្នុងសមរភូមិ”។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកខ្លាំងក្លា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា បន្ទាប់ពីចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ វាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ខែតុលា។
ការវាយប្រហារនោះបានសម្លាប់មនុស្សប្រហែល១១៤០នាក់ ហើយជាការសងសឹក អ៊ីស្រាអែល ក៏ទម្លាក់គ្រាប់បែកមិនប្រណីដៃលើតំបន់ហ្គាហ្សា ដោយសម្លាប់មនុស្ស២៥២៩៥នាក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល សុំក្រុមហាម៉ាសផ្អាកបាញ់បោះដាក់គ្នា ២ ខែយកពេលដោះដូរ ឈ្លើយសឹក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


