ព័ត៌មានអន្ដរជាតិ
អៀរឡង់ រកឃើញគ្រោងឆ្អឹងមនុស្សអាយុកាល ២,៥០០ ឆ្នាំ
ក្រុមអ្នកបុរាណវិទូនៅអៀរឡង់ខាងជើងបានរកឃើញគ្រោងឆ្អឹងរបស់ក្មេងប្រុសជំទង់ម្នាក់ដែលមានអាយុកាលរហូតដល់ទៅ ២,៥០០ ឆ្នាំ មានទាំងឆ្អឹង ស្បែក និងក្រលៀន ដែលជាការរកឃើញដ៏កម្រអាចបំភ្លឺដល់ប្រវត្តិសាស្រ្តបុរាណ ក្នុងតំបន់នេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៦ ខែមករា ។

គ្រោងឆ្អឹងនេះត្រូវបានរកឃើញនៅក្នុងទីតាំងដីសើមដែលអាចជួយរក្សាសារធាតុសរីរាង្គ នៅក្នុងភូមិ Bellaghy បន្ទាប់ពីអ្នកបុរាណវិទូបានទទួលដំណឹងនៅក្នុងខែតុលាអំពីវត្តមាននៃឆ្អឹងសាកសពសផុសឡើង ។ វាជាការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលដែលគ្រោងឆ្អឹងនេះក៏នៅមានវត្តមានស្បែកផ្នែកខ្លះ ក្រចកដៃ ក្រចកជើង និងក្រលៀន។
លោក Nikki Deehan អ្នកបុរាណវិទូម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ដំបូងឡើយប៉ូលិសមិនប្រាកដថាតើគ្រោងឆ្អឹងសាកសពនេះមានអាយុថ្មីៗឬយ៉ាងណានោះទេ ប៉ុន្តែការត្រួតពិនិត្យដោយសារធាតុវិទ្យុសកម្មដែលមាននៅលើគ្រោងឆ្អឹងបានបង្ហាញថា ពេលវេលានៃការស្លាប់គឺស្ថិតនៅចន្លោះពី ២,០០០ ទៅ ២,៥០០ ឆ្នាំមុន ។
លោកបានបញ្ជាក់ថា “ជាទូទៅសាកសពដែលបានស្លាប់យូរមកហើយត្រូវបានរកឃើញនៅក្នុងតំបន់ដីសើមភាគច្រើនមកពីអឺរ៉ុបខាងជើង ។ នេះគឺជាលើកទីមួយហើយដែលសារធាតុវិទ្យុសកម្មត្រូវបានប្រើប្រាស់នៅលើសាកសពអណ្តែតទឹកនៅអៀរឡង់ខាងជើង ហើយនេះគឺជាការរកឃើញផ្នែកបុរាណវត្ថុដ៏ពិសេសសម្រាប់អៀរឡង់ខាងជើង” ។

ការរកឃើញនេះរួមមានឆ្អឹងជើងឆ្វេង និងដៃស្តាំអាចជាបុរសដែលស្លាប់នៅអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ ហើយវានឹងត្រូវបានផ្ទេរទៅកាន់សារមន្ទីរដើម្បីពិនិត្យ និងថែរក្សាបន្ថែម។
គួរបញ្ជាក់ថា ការរកឃើញនេះគឺជាតម្រុយដ៏សំខាន់មួយជាប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់នេះ ហើយវាក៏ជាការរកឃើញផ្នែកបុរាណវត្ថុនៃសាកសពអណ្តែតទឹកនៅទូទាំងទ្វីបអឺរ៉ុបផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


