អាមេរិកជួបប្រទះកំណត់ត្រាសីតុណ្ហភាពទាបមិនធ្លាប់មានចំនួន ២,០០០ កំណត់ត្រា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាមេរិកជួបប្រទះកំណត់ត្រាសីតុណ្ហភាពទាបមិនធ្លាប់មានចំនួន ២,០០០ កំណត់ត្រា

Published

on

អ្នកវិទ្យាសាស្ត្រឧតុនិយមរបស់ទូរទស្សន៍ CNN លោក Dave Hennen បាននិយាយថា កំណត់ត្រាសីតុណ្ហភាពទាបចំនួន ២,០០០ កំណត់ត្រាបានកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅសហរដ្ឋអាមេរិក ។

គ្រាន់តែថ្ងៃអង្គារទីក្រុងយ៉ាងតិច ២០ បានទទួលរងនូវអាកាសធាតុត្រជាក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយគេរំពឹងថានឹងមានកំណត់ត្រាថ្មីៗជាច្រើនទៀតនៅសប្តាហ៍នេះ ។

វានឹងមានការរំខានក្នុងការធ្វើដំណើរទាំងតំបន់ព្រិល និងទឹកកកជាមួយនឹងក្តីបារម្ភចំពោះការដាច់ចរន្តអគ្គិសនី និងសម្រាប់តំបន់ដែលមានការដាច់ចរន្តអគ្គិសនីរួចទៅហើយ ។

វាជាដំណឹងដ៏អាក្រក់សម្រាប់ជនជាតិអាមេរិករាប់លាននាក់ដែលនៅតែបន្តការប៉ះពាល់ដោយគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះដ៏កាចសាហាវរួមជាមួយអាកាសធាតុត្រជាក់ខ្លាំងដែលមិនធ្លាប់មាននៅសប្តាហ៍នេះ ។

ទន្ទឹមនោះយ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នាដែលទាក់ទងនឹងអាកាសធាតុ ចាប់តាំងពីសីតុណ្ហភាពត្រជាក់បានកើតឡើង ។ កាលពីថ្ងៃចន្ទគ្រាន់តែទីក្រុង Oklahoma មនុស្ស ១២៣ នាក់ត្រូវបានបញ្ជូនចូលសម្រាកនៅមន្ទីរពេទ្យដោយសារតែផលប៉ះពាល់ទាក់ទងនឹងអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ។

ចំណែកអ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Fort Worth រដ្ឋ Texas លោក Mike Drivdahl បាននិយាយថា មនុស្សម្នាក់បានស្លាប់ដោយសារតែឧប្បត្តិហេតុទាក់ទងនឹងការពុលកាបូនម៉ូណូអុកស៊ីត ។

ហើយនៅរដ្ឋ North Carolina យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់នៅពេលព្យុះកំបុតត្បូង EF-3 បោកបក់នៅផ្នែកខ្លះនៃទីក្រុង Brunswick County ក្បែរព្រំដែនរដ្ឋ South Carolina ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ វីដេអូរន្ធត់! រថយន្ត១០០គ្រឿងបុកគ្នា ស្លាប់និងរបួសមនុស្សជាង ៧០នាក់នៅអាមេរិក

ចុចអាន ៖ អាមេរិក និងរុស្ស៊ីអាចកាត់បន្ថយឃ្លាំងអាវុធយុទ្ធសាស្ត្រត្រឹមមួយភាគបី ក្នុងកិច្ចព្រមព្រៀងនាពេលអនាគត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services