Connect with us

ចរាចរណ៍

វីដេអូរន្ធត់! រថយន្ត១០០គ្រឿងបុកគ្នា ស្លាប់និងរបួសមនុស្សជាង ៧០នាក់នៅអាមេរិក

បានផុស

នៅ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៃរថយន្ត១០០គ្រឿង បានបណ្តាលឲ្យមានមនុស្សស្លាប់៦នាក់និងរបួស៦៥នាក់នៅសហរដ្ឋអាមេរិក។

ហេតុការណ៍នេះបានកើតឡើងលើផ្លូវហាយវ៉េ I-35 ក្នុងទីក្រុង Fort Worth នៃរដ្ឋ Texas។

មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែព្យុះដ៏ខ្លាំងនិងភ្លៀងលាយព្រិលនាពេលយប់ ត្រូវបានគេយល់ថា បង្កឲ្យមានហេតុការណ៍នេះ។

ក្រុមមន្រ្តីកំពុងស្វែងរកតាមរថយន្តធុនតូចនិងរថយន្តដឹកទំនិញ ដើម្បីធ្វើឲ្យប្រាកដថា គ្មាននរណាម្នាក់នៅជាប់ខាងក្នុងទេបន្ទាប់ពីរថយន្តត្រូវបានទុកចោល។

យោងតាមគេហទំព័រ MedStar បានឲ្យដឹងថា មនុស្សរាប់សិបនាក់បានរងរបួស ហើយមានអ្នកខ្លះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យ៉ាងហោចណាស់មានអង្គភាពពន្លត់អគ្គិភ័យចំនួន២៤អង្គភាព បានទៅដល់កន្លែងកើតហេតុដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់នេះ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ​រថយន្ដ​កុងតឺន័រ​​ព្រលះរថយន្ត TUNDRA បើក​ដោយ​ជន​បរទេស កៀបជាប់​មនុស្ស ០២ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម