ព័ត៌មានអន្ដរជាតិ
ទ័ពអាកាសអាមេរិក ដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន
តាមសេចក្តីរាយការណ៍របស់ Reuters, សមាជិកទ័ពអាកាសអាមេរិកម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃអាទិត្យទី២៥ខែកុម្ភៈ។

លោក Vito Maggiolo អ្នកនាំពាក្យនាយកដ្ឋានអគ្គិភ័យទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានប្រាប់អ្នកយកព័ត៌មានថា បុរសម្នាក់នោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យទាំងមានសង្ឃឹមតិចណាស់ដែលគាត់អាចនៅរស់។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១រសៀល (ម៉ោងក្នុងស្រុក) ហើយក្រោយមក នាយកដ្ឋានប៉ូលិសក្រុង បានបើកការស៊ើបអង្កេតរួមជាមួយផ្នែកចារកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។ ត្បិត មិនមានការបញ្ជាក់ច្បាស់អំពីមូលហេតុដែលនាំឲ្យបុរសរូបនេះ ឈានទៅដល់ការដុតខ្លួនឯងក៏ដោយ ប៉ុន្តែគេសន្និដ្ឋានថា គាត់សម្រេចចិត្តធ្វើបែបនេះ គឺដើម្បីតវ៉ាចំពោះសង្គ្រាមនៅហ្គាហ្សា។

នេះមិនមែនជាលើកទីមួយទេ ដែលមានមនុស្សដុតខ្លួនឯង ចំពោះមុខបេសកកម្មការទូតរបស់អ៊ីស្រាអែល នៅសហរដ្ឋអាមេរិក ពោលគឺកាលពីខែធ្នូឆ្នាំមុន បាតុករម្នាក់បានដុតខ្លួនឯងនៅមុខស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងរដ្ឋ Georgia។
ការតវ៉ាគាំទ្រប៉ាឡេស្ទីនជាច្រើនលើកច្រើនសា ត្រូវបានធ្វើឡើងខាងក្រៅបេសកកម្មរបស់អ៊ីស្រាអែល នៅបរទេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ហ្ស៊េរុយសាឡិម ផ្តើមយុទ្ធនាការយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងខែតុលាឆ្នាំ២០២៣។ បាតុករទាំងនោះសុទ្ធតែជាអ្នកទាមទារឲ្យមានបទឈប់បាញ់នៅហ្គាហ្សា ព្រោះថាទីនោះមានមនុស្សស្លាប់ច្រើនពេកហើយ។

យ៉ាងណាមិញ បាតុកម្មគាំទ្រអ៊ីស្រាអែល ក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតផងដែរ ដោយពួកគេថ្កោលទោសក្រុមហាម៉ាសដែលសម្លាប់ប្រជាជនអ៊ីស្រាអែល និងទាមទារឲ្យដោះលែងចំណាប់ខ្មាំង ដែលចាប់ខ្លួនកាលពីថ្ងៃទី៧ខែតុលា។
ប្រជាជនប៉ាឡេស្ទីនជិត៣០០០០នាក់ហើយ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីជម្លោះថ្មីផ្ទុះ ប៉ុន្តែអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់នៃអំពើប្រល័យពូជសាសន៍ ដោយលើកហេតុផលថា ក្រុមហាម៉ាសបានប្រើជនស៊ីវិលធ្វើជាខែលមនុស្ស ហើយត្រូវតែទទួលខុសត្រូវចំពោះការស្លាប់មនុស្សនៅហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


