ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ជួបព្យុះព្រឹលដ៏កម្រ សម្លាប់មនុស្ស៣៥នាក់ ភាគច្រើនជាកុមារ
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃអង្គារទី៥ខែមីនា, មនុស្សចំនួន៣៥នាក់ត្រូវបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស ពេលដែលភ្លៀងធ្លាក់ខ្លាំង និងព្យុះព្រឹលដ៏កម្រ វាយប្រហារតំបន់ដាច់ស្រយាលនៃប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍កន្លងទៅ ខណៈអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា ក្នុងចំណោមអ្នកស្លាប់ គឺមានកុមាររហូតដល់ទៅ២២នាក់ឯណោះ។

អាកាសធាតុដ៏កាចសាហាវនេះ បានវាយប្រហារតំបន់ភាគខាងជើងនិងខាងលិចប្រទេសប៉ាគីស្ថាន ហើយក្រៅពីបង្កទុក្ខវេទនាដល់មនុស្ស គ្រោះធម្មជាតិនេះ ក៏បណ្តាលឲ្យស្ទះផ្លូវ និងបំផ្លាញផ្ទះរាប់រយខ្នងផងដែរ។
តាមពិតទៅ អ្នកជំនាញភ្ញាក់ផ្អើលមែនទែន ចំពោះការធ្លាក់ព្រឹលនេះ ព្រោះថា ជាធម្មតាប្រទេសប៉ាគីស្ថាន ត្រូវមានអាកាសធាតុសើមទៅវិញទេក្នុងខែមីនា។ យ៉ាងណា លោក Mushtaq Ali Shah អតីតប្រធាននាយកដ្ឋានឧតុនិយមរបស់ប្រទេស បានសន្មតថា លក្ខខណ្ឌមិនធម្មតានេះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

លោកបន្ថែមថា ជាទូទៅ ព្យុះព្រឹលបែបនេះកើតឡើងត្រឹមមួយសន្ទុះប៉ុណ្ណោះ ប៉ុន្តែលើកនេះពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ព្រោះវាអូសបន្លាយពេលលើស៣០នាទីទៅទៀត។
ស្របពេលជាមួយគ្នានោះ លោក Hajit Shah អ្នកស្រុក Kirk ក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយព្យ បានប្រាប់ BBC ថា “នៅស្រុកនេះ ខ្ញុំធ្លាប់ឃើញព្រឹលធ្លាក់តែម្តងគត់។ តាមខ្ញុំចាំបាន មានព្រឹលធ្លាក់តិចៗពីរបីនាទីកាលពី២៥ឬ៣០ឆ្នាំមុន”។

សូមបញ្ជាក់ គ្រោះធម្មជាតិនេះ បានបំផ្លាញផ្ទះយ៉ាងតិច១៥០ខ្នង នៅក្នុងខេត្ត Khyber Pakhtunkhwa និងខេត្ត Balochistan ខណៈអគ្គិសនី ត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅតាមស្រុកមួយចំនួន។
រដ្ឋាភិបាលខេត្ត Khyber Pakhtunkhwa បានផ្តល់ជំនួយសង្គ្រោះដល់តំបន់រងគ្រោះ ហើយប្រកាសផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់អ្នករងរបួស និងក្រុមគ្រួសារអ្នកស្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះព្រឹលកាចសាហាវ វាយប្រហារអាមេរិក ផ្តាច់ជីវិតមនុស្សជិត ៩០នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


