ព័ត៌មានអន្ដរជាតិ
ព្យុះព្រឹលកាចសាហាវ វាយប្រហារអាមេរិក ផ្តាច់ជីវិតមនុស្សជិត ៩០នាក់
ពេញមួយសប្តាហ៍ សហរដ្ឋអាមេរិក ត្រូវរងគ្រោះដោយព្យុះព្រឹលយ៉ាងកាចសាហាវ ខណៈមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន៨៩នាក់ នៅទូទាំងប្រទេស ហើយអាកាសធាតុធ្ងន់ធ្ងរបែបនេះ ត្រូវគេព្យាករថា នឹងអូសបន្លាយដល់ពាក់កណ្តាលសប្តាហ៍នេះ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរព្រមានថា តួលេខអ្នកស្លាប់ អាចនឹងកើនឡើងព្រោះថា នៅមានមនុស្សច្រើនទៀតកំពុងបាត់ខ្លួន។
តាមការផ្សាយរបស់ CBS កាលពីថ្ងៃអាទិត្យទី២១ខែមករា, ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គឺរួមមាន២៥នាក់ ត្រូវបានកត់ត្រាក្នុងរដ្ឋ Tennessee ខណៈរដ្ឋ Oregon ត្រូវប្រកាសអាសន្នព្រោះទីនោះ ក៏មានមនុស្សបាត់បង់ជីវិត១៦នាក់ដែរ បន្ទាប់ពីព្យុះព្រឹលដ៏ធ្ងន់ធ្ងរ។

មនុស្សស្លាប់ផ្សេងទៀត ត្រូវបានរាយការណ៍នៅ Illinois, Pennsylvania, Mississippi, Washington, Kentucky, Wisconsin, New York និង New Jersey។
តាមការបញ្ជាក់ពីអាជ្ញាធរ មនុស្សមួយចំនួនបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយផ្លូវរអិល អ្នកខ្លះស្លាប់ដោយសារបង្គោលភ្លើងសង្កត់លើ និងមួយចំនួនទៀតជាមនុស្សចាស់ចាញ់អាកាសធាតុត្រជាក់ខ្លាំង។
ក្រៅពីការស្លាប់, ប្រជាជនរាប់ម៉ឺននាក់ទៀត ក៏មិនមានអគ្គិសនីប្រើប្រាស់ផងដែរ នៅទូទាំងតំបន់ភាគច្រើននៃសហរដ្ឋអាមេរិក។

ដោយសារតែព្យុះព្រឹលនេះ សីតុណ្ហភាពនៅតំបន់ខ្លះនៃសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់០អង្សាសេ ហើយផ្នែកខ្លះឈានដល់ ដក០អង្សាឯណោះ។
សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយ ដែលសហរដ្ឋអាមេរិក ជួបប្រទះអាកាសធាតុធ្ងន់ធ្ងរបែបនេះ ពោលគឺរៀងរាល់ឆ្នាំ ព្យុះព្រឹលតែងតែវាយប្រហារប្រទេសនេះជានិច្ច នៅរដូវធ្លាក់ទឹកកក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


