ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរុស្ស៊ី Su-57 ធ្វើតេស្តផ្ទុកអាវុធលឿនជាងផ្លេកបន្ទោរថ្មី
យោងតាមប្រភពព័ត៌មានពីខាងក្នុងឧស្សាហកម្មឧស្សាហកម្មយោធារបស់រុស្ស៊ីបានឲ្យដឹងថា យន្តហោះបំបាំងកាយ Su-57 របស់រុស្ស៊ីត្រូវបានរាយការណ៍ថាកំពុងធ្វើតេស្តលើសមត្ថភាពផ្ទុកអាវុធល្បឿនលឿនជាងសម្លេងថ្មីរបស់ខ្លួន ។

មេដឹកនាំឧស្សាហកម្មការពារជាតិបានចង្អុលបង្ហាញជាយូរមកហើយថា យន្តហោះចម្បាំងជំនាន់ទី ៥ របស់រុស្ស៊ី Su-57 នឹងមានអាវុធពិសេសជាច្រើនត្រូវបានរចនាឡើងសម្រាប់យន្តហោះនេះ ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីដើមសប្តាហ៍នេះថា មីស៊ីលផ្លោងលឿនជាងផ្លេកបន្ទោរថ្មីត្រូវបានដឹកដោយយន្តហោះ Su-57 សម្រាប់ការហោះហើរសាកល្បង ។ ព័ត៌មានលម្អិតនៃអាវុធនេះគឺមិនច្បាស់លាស់នៅឡើយទេ ទោះយ៉ាងណាវាទំនងជាអាវុធដូចគ្នាដែលត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ។

យន្តហោះចម្បាំង Su-57 ត្រូវបានគេរំពឹងថានឹងផ្ទុកកាំជ្រួចមីស៊ីល Kh-47M2 “Kinzhal” ជាអាវុធល្បឿនលឿនជាងសម្លេងបាញ់បង្ហោះទៅដែនអាកាសដែលបានដាក់ពង្រាយរួចហើយនៅលើយន្តហោះចម្បាំងរយៈចម្ងាយឆ្ងាយ MiG-31 របស់កងទ័ពអាកាសរុស្ស៊ីដែលមានល្បឿនលឿនបំផុតរហូតដល់កម្រិត Mach 10 ខណៈយន្តហោះទម្លាក់គ្រាប់បែកស្វ័យប្រវត្តិ Tu-160 គ្រោងនឹងធ្វើឲ្យប្រសើរប្រហាក់ប្រហែលគ្នានេះ ។
ទន្ទឹមនោះប្រទេសរុស្ស៊ីក៏បានបង្កើតយានអវកាសល្បឿនលឿនជាងសម្លេង Avangard ដែលត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត ហើយបច្ចុប្បន្នកំពុងសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងប្រឆាំងនាវា Zircon ដែលនឹងត្រូវដឹកដោយនាវាផ្ទុកយន្តហោះរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ីនឹងបាញ់បង្ហោះគ្រាប់រ៉ុកកែតច្រើនជាង ១០ គ្រឿងទៅគន្លងតារាវិថី នៅឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


