ព័ត៌មានអន្ដរជាតិ
ជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ ព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិតធ្ងន់
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី៣ខែមេសា, ប្រទេសជប៉ុន ហ្វីលីពីន និងកោះតៃវ៉ាន់ សុទ្ធតែចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិតធ្ងន់។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ប្រកាសថា ការរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ មានចំណុចកណ្តាលក្បែរកោះ Hualien ហើយវាយប្រហារក្បែរកោះតៃវ៉ាន់ មុនម៉ោង៩ព្រឹកខណៈអ្នករស់នៅតំបន់ជុំវិញកោះ Okinawa, Miyakojima និង Yaeyama ត្រូវជម្លៀសចេញជាបន្ទាន់ ព្រោះមានរលកយក្សកម្ពស់រហូតដល់ទៅ៣ម៉ែត្រឯណោះ។
តាមការព្រមានពីទីភ្នាក់ងារឧតុនិយមនេះ, “រលកយក្សស៊ូណាមិ កំពុងខិតកាន់តែជិតមកឆ្នេរសមុទ្រ សូមជម្លៀសឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ រលកអាចវាយប្រហារម្តងហើយម្តងទៀត ដូចនេះសូមបន្តជម្លៀសខ្លួន រហូតដល់ការព្រមានទាំងអស់ ត្រូវបានដកចេញ”។

ចំណែកនៅតៃវ៉ាន់វិញ គ្រោះរញ្ជួយដី ធ្វើឲ្យរង្គើពាសពេញកោះនេះ ហើយវីដេអូដែលគេចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញពីអគារមួយចំនួន ញ័រចង់បាក់ទៅហើយ។ នេះគឺជាការរញ្ជួយដីកម្រិតខ្លាំងបំផុត ដែលវាយប្រហារកោះតៃវ៉ាន់ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ បន្ទាប់ពីការរញ្ជួយកម្រិត ៧.៧រ៉ិចទ័រ វាយប្រហារក្នុងឆ្នាំ១៩៩៩ សម្លាប់មនុស្សប្រមាណ ២ ៤០០នាក់។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរតៃវ៉ាន់ បានចេញការប្រកាសអាសន្នរលកយក្សស៊ូណាមិសម្រាប់តំបន់ឆ្នេរ ដោយអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ដោយឡែក ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន ក៏ព្រមានដែរ តំបន់ឆ្នេរ នឹងជួបប្រទះរលកយក្សស៊ូណាមិ ដូចនេះសូមប្រជាជនមានការប្រុងប្រយ័ត្ន។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីវិសាលភាពនៃការខូចខាតទេ ហើយក៏មិនទាន់មានព័ត៌មានទាក់ទងតួលេខមនុស្សស្លាប់និងរបួសដែរ។
សម្រាប់ព័ត៌មានបន្ថែម កម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់!
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


