ព័ត៌មានអន្ដរជាតិ
វៀតណាមដាក់ទោសសេដ្ឋីក្រុមហ៊ុនភេសជ្ជៈធំបំផុត ឲ្យជាប់គុក៨ឆ្នាំករណីបោកលុយ៤០លានដុល្លារ
តុលាការនៅក្រុងហូជីមិញ បានសម្រេចកាត់ទោសលោក Tran Qui Thanh ដែលជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈធំបំផុតនៅវៀតណាម ឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពាក់ព័ន្ធនឹងករណីឆបោកក្នុងទំហំទឹកប្រាក់ចំនួន ៤០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera កាលពីថ្ងៃទី២៥ ខែមេសា។

លោក Thanh ដែលមានវ័យ៧១ឆ្នាំ ហើយជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat បានបង្កើតគម្រោងឆបោកក្រុមអ្នកវិនិយោគ នៅអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។ កម្ចីដែលលោក Thanh ផ្ដល់ឲ្យក្រុមអ្នកវិនិយោគ គឺតម្រូវឲ្យមានការដាក់ទ្រព្យបញ្ចាំ។ ប៉ុន្តែនៅពេលអ្នកខ្ចីទាំងនោះ បានសងប្រាក់បូករួមជាមួយការប្រាក់ផងដែរនោះទៅឲ្យវិញ លោក Thanh បែរជាព្យាយាមយកលេសគ្រប់បែបយ៉ាង មិនឲ្យទ្រព្យបញ្ចាំត្រឡប់ទៅគេ ដោយអះអាងថា ពួកគេបានបំពាននូវកិច្ចសន្យា។
ក្រៅតែពីលោក Thanh នៅមានកូនស្រីពីរនាក់ទៀតរបស់លោក ក៏ត្រូវតុលាការសម្រេចដាក់ទោសផងដែរ។ កូនស្រីច្បងឈ្មោះ Tran Uyen Phuong វ័យ៤៣ឆ្នាំ អគ្គនាយករងក្រុមហ៊ុន Tan Hiep Phat ត្រូវបានដាក់ពន្ធនាគារចំនួន ៤ឆ្នាំ។ ដោយឡែក កូនស្រីម្នាក់ទៀតឈ្មោះ Tran Ngoc Bich អាយុ៤០ឆ្នាំ ជាប់ទោសចំនួន ៣ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន វៀតណាមកំពុងញាប់ដៃញាប់ជើងក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយថ្នាក់ជាតិ ដោយក្នុងនោះចាប់បានជនល្មើសព្រហ្មទណ្ឌចំនួនជាង ៤៤០០នាក់ មានទាំងមន្ត្រីរាជការ និងអ្នកជំនួញជាន់ខ្ពស់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


