ព័ត៌មានអន្ដរជាតិ
ថៃ បន្តមានអ្នកស្លាប់ដោយសារកូវីដ ខណៈករណីឆ្លង ហក់ឡើងគួរឲ្យព្រួយបារម្ភ
តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃអង្គារទី៣០ខែមេសា ពេលនេះប្រទេសថៃ ហាក់កើតក្តីកង្វល់កាន់តែខ្លាំងព្រោះថា ករណីឆ្លងជំងឺកូវីដ១៩ បានរើបឡើងវិញ ដល់ថ្នាក់បណ្តាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ទៀតផង។

ក្រៅពីមនុស្សស្លាប់ចំនួន៩នាក់ អត្រាចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក៏ដូចជាករណីឈឺធ្ងន់ ក៏កំពុងហក់ឡើងខ្ពស់ផងដែរ ដោយត្រឹមមួយសប្តាហ៍រាប់ចាប់ពីថ្ងៃទី២១ដល់២៧ខែមេសា មានអ្នកជំងឺប្រមាណ១ ៦៧២នាក់ ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ។
សាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn លោកវេជ្ជបណ្ឌិត Thira Woratanarat និយាយថា ក្នុងចំណោមនោះ មានអ្នកជំងឺចំនួន៣៩០នាក់ រងការឆ្លងសួតធ្ងន់ធ្ងរ ខណៈ១៤៨នាក់ ត្រូវការដាក់អុកស៊ីសែន។

មិនត្រឹមប៉ុណ្ណឹង អត្រាអ្នកជំងឺបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យ ក៏ហក់ឡើងខ្ពស់ជាងសប្តាហ៍មុននេះ ដល់ទៅ៦៦.៥%ឯណោះ ហើយអត្រានេះ បានសម្គាល់ជាការកើនឡើងរយៈពេល៧សប្តាហ៍ជាប់ៗគ្នា។
ប៉ុន្មានថ្ងៃមុននេះ រាជរដ្ឋាភិបាលថៃ បានប្រាប់ដល់មន្ទីរពេទ្យទាំងឡាយរួចទៅហើយ ឲ្យត្រៀមខ្លួនទទួលក៏ដូចជាធានាសមត្ថភាព ដើម្បីព្យាបាលអ្នកជំងឺកូវីដ ប្រសិនបើមានរឿងអាក្រក់ណាមួយកើតឡើង ខណៈករណីឆ្លងកំពុងហក់ឡើងខ្ពស់ ចាប់តាំងពីបញ្ចប់ពិធីបុណ្យសង្ក្រាន្តមក។

លោកវេជ្ជបណ្ឌិត Atchawin Rodjanawat នាយកវិទ្យាស្ថានសុខភាពជាតិ (NIH) បាននិយាយថា ករណីកូវីដដែលរកឃើញភាគច្រើនក្នុងឆ្នាំនេះ គឺជាប្រភេទកូវីដបំប្លែងខ្លួន JN.1 ដែលបង្កការចម្លងដល់ទៅ៩០%ឯណោះ ចាប់តាំងពីខែមករា។
ពាក់ព័ន្ធបញ្ហាកូវីដនេះ, លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ក៏បង្ហាញក្តីកង្វល់ជាពន់ពេកផងដែរ ចំពោះការផ្ទុះឡើងថ្មី និងចេញបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានករណីឆ្លងយ៉ាងយកចិត្តទុកដាក់ជាទីបំផុតថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូវីដនៅ ថៃ ផ្ទុះរឹតខ្លាំង ដល់ថ្នាក់ រដ្ឋប្រាប់ឲ្យមន្ទីរពេទ្យ ត្រៀមខ្លួន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


