Connect with us

ព័ត៌មានអន្ដរជាតិ

កុមារម្នាក់ត្រូវកាត់ដៃជើងចោលទាំងអស់ បន្ទាប់ពីកើតជំងឺកម្រជាប់ទាក់ទងនឹងកូវីដ

បានផុស

នៅ

កាលពីព្រឹកថ្ងៃចន្ទ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់នៅរដ្ឋ Michigan ឈ្មោះ Dae-Shun Jamison ត្រូវកាត់ដៃទាំងសងខាងនិងជើងឆ្វេងបន្ទាប់ពីមានរោគសញ្ញាដ៏កម្រនិងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់កុមារនិងជាប់ទាក់ទងទៅនឹងវីរុសកូរ៉ូណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែកុម្ភៈ គាត់បានកាត់ជើងខាងស្តាំម្តងរួចមកហើយ បន្ទាប់ពីទទួលរងពីរោគសញ្ញារលាកពហុប្រព័ន្ធក្នុងកុមារ (MIS-C)។

ម្តាយរបស់ Dae-Shun លោកស្រី Brittney Autman បាននិយាយថា “ពួកគេប្រាប់ខ្ញុំថា គាត់មានជំងឺ MIS-C ហើយខ្ញុំមិនយល់ថាវាជាអ្វីទេ។ ខ្ញុំមិនដែលឮអំពីរឿងនេះទេ ហើយក៏មិនមានតម្រុយអំពីរឿងនេះដែរ”។

នោះក៏ព្រោះតែ MIS-C គឺកម្រកើតមានណាស់។ មកទល់ពេលនេះក្នុងរដ្ឋ Michigan, មានករណីនេះតិចជាង៨០ករណី ត្រូវបានរាយការណ៍។ មានកុមារតិចជាង៥នាក់នៅរដ្ឋ Michigan បានស្លាប់ដោយសារជំងឺ MIS-C។

គិតត្រឹមល្ងាចថ្ងៃចន្ទ មានករណីជំងឺ MIS-C លើកុមារចំនួន២,០៦០ករណីនិងស្លាប់៣០នាក់នៅទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលខែឧសភាឆ្នាំ២០២០មក។ ករណីមានសក្តានុពលផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។

គ្រូពេទ្យកុមារនៅគ្រប់ទីកន្លែង កំពុងព្យាយាមស្វែងយល់បន្ថែមអំពីជំងឺ MIS-C។ ដោយសារតែជំងឺកូវីដ១៩ថ្មី, MIS-C ក៏ថ្មីដូចគ្នាដែរ។ វេជ្ជបណ្ឌិតនៅតែមានសំណួរជាច្រើនអំពីវា។

វេជ្ជបណ្ឌិត Rosemary Olivero អ្នកឯកទេសខាងជំងឺឆ្លងកុមារ នៅមន្ទីរពេទ្យកុមារ Helen DeVos បាននិយាយថា “វិធីទូទៅដែលវាវិវត្តគឺថា អ្នកឆ្លងជំងឺកូវីដ អ្នកជាឡើងវិញហើយបន្ទាប់មក អ្នកនឹងវិវត្តទៅជាជំងឺថ្មីនេះដែលមើលទៅខុសពីដង្ហើមធ្ងន់ធ្ងរ។

គ្រួសារទាំងមូលរបស់ Dae-Shun បានឆ្លងវីរុសកូរ៉ូណាកាលពីពីរបីខែមុន។ Dae-Shun មិនបង្ហាញរោគសញ្ញាទេ ប៉ុន្តែម្តាយរបស់គាត់បានកត់សម្គាល់ឃើញថា ប្រហែលជា២សប្តាហ៍ក្រោយមក គាត់ក៏មានបញ្ហា។

វេជ្ជបណ្ឌិតព្រមានឪពុកម្តាយឲ្យរកមើលរោគសញ្ញានៃជំងឺ MIS-C បន្ទាប់ពីកូនៗរបស់ពួកគេ ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ឈឺពោះ ក្អួត រាគរូស ឈឺក ឡើងកន្ទួល ក្រហមភ្នែកនិងអស់កម្លាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ WGN TV

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម