Connect with us

ព័ត៌មានអន្ដរជាតិ

ទោះទណ្ឌកម្ម​ក៏​ទប់​មិន​ឈ្នះ កូរ៉េ​ខាង​ជើង​នៅ​តែ​អាច​លួច​នាំ​ចូល​គ្រឿង​អេឡិចត្រូនិច

បានផុស

នៅ

រដ្ឋាភិបាល​​លោក គីម ជុងអ៊ុន នៅ​តែ​​​ដំណើរការ​​សង្វាក់​​ផលិតកម្ម​​ឧបករណ៍​​អេឡិចត្រូនិច​​បាន​ដូច​ធម្មតា បើ​ទោះ​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ហាម​ឃាត់​​មិន​ឲ្យ​ចូល​នាំ​គ្រឿង​បន្លាស់​ក៏​ដោយ។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily NK នៅ​ថ្ងៃ​ទី​១៣ ខែ​​ឧសភា ឆ្នាំ​២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Daily NK បាន​ឲ្យ​​ដឹង​ថា កូរ៉េ​ខាង​ជើង បាន​ប្រើ​​​ប្រាស់​គណនី​ធនាគារ​ក្លែងក្លាយ​ជា​លុយ​ដុល្លារ ដើម្បី​​លួច​នាំ​ចូល​​គ្រឿង​​បន្លាស់​​មក​ពី​ប្រទេស​ចិន សម្រាប់​​យក​ធ្វើ​ជា​វត្ថុ​ធាតុ​​​ដើម​បង្កើត​ជា​ឧបករណ៍​អេឡិចត្រូនិច​ដូចជា ទូរសព្ទ​ដៃ ជា​ដើម។ ការ​​លួច​នាំ​ចូល​នេះ ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន មក​ពី​ទីក្រុង Shenyang ទីក្រុង Dalian តំបន់ Tianjin និង​ខេត្ត Shandong។

ទង្វើ​នេះ ត្រូវ​គេ​​មើល​ឃើញ​ថា វា​ផ្ទុយ​ពី​​​​សេចក្ដី​សម្រេច​លេខ​២៣៩៧​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហ​ប្រជាជាតិ។

ក្រៅ​​តែ​ពី​ចិន ក៏​​​នៅ​​​មាន​ប្រភព​​ផ្សេង​ដែល​​លក់​ចេញ​គ្រឿង​បន្លាស់​អេឡិចត្រូនិច​​​ឲ្យ​កូរ៉េ​ខាង​ជើង​ផង​ដែរ ដូចជា រុស្ស៊ី និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ចំនួន។ ការ​​លួច​ជួញដូរ​នេះ ភាគ​ច្រើន​បាន​ប្រើប្រាស់​នូវ​​ការ​ចរាចរណ៍​ក្រដាស​ប្រាក់​ដុល្លារ​ដោយ​ផ្ទាល់ ជំនួស​ឲ្យ​ការ​​ផ្ទេរ​តាម​រយៈ​​ប្រព័ន្ធ​ធនាគារ។ យូរៗ​ម្ដង ក៏​មាន​ការ​ផ្ទេរ​ប្រាក់​ដោយ​ធនាគារ​ផង​ដែរ តែ​ពួក​គេ​ប្រើប្រាស់​គណនី​​ក្លែង​ក្លាយ ដែល​ពិបាក​ស៊ើប​ឲ្យ​ដឹង​​ពី​ប្រភព​​ជួញ​ដូរ​​ណាស់៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម