ព័ត៌មានអន្ដរជាតិ
ភាគហ៊ុនរបស់ Singapore Airlines ធ្លាក់ចុះ ១,៣ ភាគរយ ក្រោយយន្តហោះជួបចលាចលស្លាប់អ្នកដំណើរម្នាក់
ភាគហ៊ុនរបស់ក្រុមហ៊ុនទេសចរណ៍សិង្ហបុរី Singapore Airlines បានធ្លាក់ចុះ ១,៣ ភាគរយ ក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីជើងហើរពីទីក្រុងឡុងដ៍បានជួបភាពចលាចលកាលពីថ្ងៃអង្គារ ដោយបណ្ដាលឱ្យអ្នកដំណើរម្នាក់ស្លាប់បាត់បង់ជីវិតនៅលើយន្តហោះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទីផ្សារភាគហ៊ុនសិង្ហបុរី បានបិទសម្រាប់ថ្ងៃឈប់សម្រាកកាលពីថ្ងៃពុធ ហើយបានបន្តការជួញដូរឡើងវិញនៅថ្ងៃព្រហស្បតិ៍។ ភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះរហូតដល់ ១,៣ ភាគរយ ដល់ ៦,៦៧ ដុល្លារសិង្ហបុរី/ហ៊ុន (៤,៩៤ ដុល្លារអាមេរិក) បើធៀបនឹងការជួញដូរ ៦,៧៦ ដុល្លារសិង្ហបុរី/ហ៊ុន ក្នុងការជួញដូរកាលពីថ្ងៃអង្គារ។
គួរគូសបញ្ជាក់ថា ជើងហោះហើរ SQ321 របស់ Singapore Airlines បានជួបនូវភាពចលាចលធ្ងន់ធ្ងរ នៅពេលមកដល់លើដែនអាកាសប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈកម្ពស់ជាង ៩ ៤០០ ម៉ែត្រ ដែលបង្ខំឱ្យយន្តហោះ Boeing 777-300ER ត្រូវចុះចតជាបន្ទាន់នៅទីក្រុងបាងកក មុនឆ្ពោះទៅគោលដៅនៅសិង្ហបុរី។
រូបភាពដែលគេចែកចាយតាមបណ្ដាញសង្គម បានបង្ហាញថា ភាពចលាចលបានបង្កឱ្យកៅអី សម្ភារៈលើយន្តហោះ ទូរដាក់ឥវ៉ាន់ ក្រឡុកខ្ចាត់ខ្ចាយខ្ទេចខ្ទី។ ការច្របូកច្របល់បានកើតឡើង ដោយបោកក្រឡាប់ផ្កាប់ផ្ងារអ្នកដំណើរ និងបុគ្គលិកលើយន្តហោះទាំងអស់ ហើយបុរសជនជាតិអង់គ្លេស អាយុ ៧៣ ម្នាក់ ត្រូវបានគេសង្ស័យថាស្លាប់ដោយសារគាំងបេះដូង។

រ៉យទ័រចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយស្រង់សម្ដីមន្រ្តីអាកាសយានដ្ឋានម្នាក់ ដែលបានឱ្យដឹងថា មន្ទីរពេទ្យក្រុងបាងកក Samitivej បាននិយាយថា មានអ្នកដំណើរចំនួន ២០ នាក់ កំពុងស្ថិតក្នុងបន្ទប់មើលថែយ៉ាងយកចិត្តទុកដាក់ ៩នាក់បានទទួលការវះកាត់រួចរាល់ ខណៈ ៥ នាក់ទៀតកំពុងរង់ចាំការវះកាត់៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


