ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីផ្តល់កញ្ចប់ថវិកាជាង ៤០០ លាន សម្រាប់ការឧបត្ថម្ភធនម៉ូតូអគ្គិសនី
ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី បានឱ្យដឹងថា រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ប្រាក់ឧបត្ថម្ភធនចំនួន ៤៥៥ លានដុល្លារសម្រាប់ម៉ូតូអគ្គិសនី ដើម្បីធ្វើឱ្យយានយន្តប្រភេទនេះមានតម្លៃសមរម្យសម្រាប់អ្នកទិញ ដែលនឹងចំណេញដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe។

អគ្គលេខាធិការនៃក្រសួង លោក Dadan Kusdiana បាននិយាយកាលពីពេលថ្មីៗនេះថា ម៉ូតូធម្មតានៅតែបន្តគ្រប់គ្រងទីផ្សារ។ ការឧបត្ថម្ភធននេះ មានគោលបំណងកាត់បន្ថយគម្លាតតម្លៃ ដោយធ្វើឱ្យម៉ូតូអគ្គិសនីក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់។
លោកគូសបញ្ជាក់ថា៖ «ការឧបត្ថម្ភធនគ្របដណ្តប់លើការលក់កង់អគ្គិសនីប្រហែល ៨០០ ០០០ គ្រឿង និងការបំប្លែងម៉ូតូធម្មតាទៅជាម៉ូតូអគ្គិសនីចំនួន ២០០ ០០០ គ្រឿង»។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានច្រើន ក្នុងបំណងជំរុញការលក់រថយន្តអគ្គិសនីដល់ ២ លានគ្រឿង និងការលក់ម៉ូតូអគ្គិសនីដល់ ១៣ លានគ្រឿង នៅឆ្នាំ ២០៣០។
បន្ថែមពីលើការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ រដ្ឋាភិបាលដដែលក៏គ្រោងនឹងសាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនី យ៉ាងហោចណាស់ ៣២ ០០០ គ្រឿង នៅទូទាំងប្រទេសក្នុងរយៈពេល៦ឆ្នាំខាងមុខ។ លើសពីនេះ រដ្ឋាភិបាលនឹងជួយសម្រួលដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអគ្គិសនីក្នុងគ្រួសារ ដើម្បីគាំទ្រការបញ្ចូលថាមពលអគ្គិសនីរថយន្ត។
គំនិតផ្តួចផ្តើមទាំងអស់នេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងកាត់បន្ថយការបំភាយកាបូន នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


