ព័ត៌មានអន្ដរជាតិ
កុំខកខាន! កម្ពុជា អាចមើលឃើញព្រឹត្តិការណ៍តារាសាស្រ្តដ៏កម្រ ដោយភ្នែកទទេ ដើមខែនេះ
តាមការចុះផ្សាយរបស់ Daily Mail, នៅថ្ងៃទី៣និងទី៤ ដើមសប្តាហ៍នេះ ពិភពលោកនឹងកើតមានព្រឹត្តិការណ៍តារាសាស្រ្តដ៏ពិសេសនិងកម្រមួយ នោះគឺភពចំនួន៦ តម្រៀបជួរគ្នា ហើយទិដ្ឋភាពនេះ អាចមើលឃើញទូទាំងពិភពលោកតែម្តង ទាំងកម្ពុជាផងដែរ។

ភពទាំងនោះមានដូចជា ភពពុធ, ភពអង្គារ, ភពព្រហស្បតិ៍, ភពសៅរ៍, ភពអ៊ុយរ៉ានុស និងណិបទូន។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែភពទាំងអស់សុទ្ធតែត្រូវបានឃើញដោយភ្នែកទទេនោះទេ ពោលគឺមានតែភពពុធ, ភពអង្គារ, ភពព្រហស្បតិ៍ និងភពសៅរ៍ប៉ុណ្ណោះ ដែលអាចមើលឃើញដោយភ្នែកទទេបាន ខណៈភពផ្សេងទៀតត្រូវប្រើតេឡេស្កុប ទើបមើលឃើញ។

បើរាប់តាមលំដាប់លំដោយ ភពដែលរះខ្ពស់ជាងគេគឺភពសៅរ៍ បន្ទាប់មកគឺភពណិបទូន ភពអង្គារ ភពអ៊ុយរ៉ានុស និងភពពុធ ចំណែកភពនៅទាបជាងគេជាប់ជើងមេឃគឺភពព្រហស្បតិ៍។
យោងតាមអង្គការ ណាសា, ព្រឹត្តិការណ៍នេះកើតឡើង នៅពេលភពទាំងឡាយធ្វើដំណើរឆ្លងកាត់ផែនដី តាមគន្លងដូចសូរ្យគ្រាស ដូច្នេះវាមើលទៅភពទាំងនោះហាក់ដូចជាត្រូវបានគេតម្រៀបជាជួរ។ យ៉ាងណា បាតុភូតនេះមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារភពនីមួយៗផ្លាស់ទីក្នុងល្បឿនខុសៗគ្នា អាស្រ័យលើចម្ងាយរបស់វាពីព្រះអាទិត្យ។

ជាធម្មតា ព្រឹត្តិការណ៍ភពតម្រៀបជួរគ្នា៣ទៅ៤ភព កើតឡើងច្រើនដងគួរសមដែរក្នុងមួយឆ្នាំៗប៉ុន្តែបាតុភូតភពដល់ទៅ៦តម្រៀបជួរគ្នាបែបនេះ គឺកម្រមានណាស់។
សូមជម្រាបថា ព្រឹត្តិការណ៍ថ្ងៃ ៣-៤ខែមិថុនានេះ ប្រជាជនកម្ពុជា ក៏អាចមើលឃើញដោយភ្នែកទទេដែរ ហើយពេលវេលាល្អបំផុតសម្រាប់ទស្សនាបាតុភូតនេះ គឺនៅម៉ោងប្រហែល ៤:៣០នាទីព្រឹក ពោលគឺមុនពេលព្រះអាទិត្យរះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


