ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើង Ibu នៅឥណ្ឌូណេស៊ី ១ថ្ងៃ២ដង បាញ់កម្អែយ៉ាងក្រហមឆ្អិនឆ្អៅពេញផ្ទៃមេឃ
ភ្នំភ្លើង Mount Ibu បានផ្ទុះចំនួន ២ដង នៅក្នុងថ្ងៃតែមួយ ហើយបានបាញ់កម្អែភ្លើងយ៉ាងសន្ធោសន្ធៅ ឡើងក្រហមឆ្អិនឆ្អៅពាសពេញផ្ទៃមេឃទាំងកណ្ដាលយប់ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមអ្វីដែលភ្នាក់ងារតាមដានសកម្មភាពភ្នំភ្លើងឥណ្ឌូណេស៊ី ហៅកាត់ថា PVMBG ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។

PVMBG បានរៀបរាប់ថា ភ្នំភ្លើង Ibu ដែលមានកម្ពស់ ១ ៣២៥ម៉ែត្រ ស្ថិតនៅកោះ Halmahera បានផ្ទុះចំនួន២លើក នៅក្នុងថ្ងៃទី៦ ខែមិថុនា ដោយបន្ទុះលើកទី១ នៅម៉ោង១និង៣០នាទីយប់ ដែលបានបាញ់ចេញនូវដុំថ្ម និងកម្អែភ្លើងជាច្រើន ហើយបន្ទុះលើកទី២ គឺនៅម៉ោង ៧និង៤៦នាទីព្រឹក ផ្ទុះរយៈពេល២នាទី ព្រួសផេះពាសពេញមេឃនៅកម្ពស់ ១ ២០០ម៉ែត្រពីដី។
អ្នកស្រី Ms Heruningtyas Desi Purnamasari មន្ត្រីរបស់ PVMBG បានលើកឡើងថា ការព្រមាននៃបន្ទុះភ្នំភ្លើងលើកនេះ ស្ថិតនៅស្ថានភាពប្រកាសអាសន្នកម្រិត៤ ដែលទាមទារឲ្យមានការហាមឃាត់នូវគ្រប់សកម្មភាពទាំងអស់ក្នុងរយៈចម្ងាយ៧គីឡូម៉ែត្រនៅជុំវិញភ្នំភ្លើង Ibu។
នេះគឺជាលើកទី២ក្នុងខែមិថុនា ដែលភ្នំភ្លើង Ibu បានផ្ទុះ បន្ទាប់ពីបន្ទុះលើកមុន កើតឡើងកាលពីថ្ងៃទី៤ ហើយបានបាញ់ផេះទៅលើមេឃកម្ពស់៥គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ “រង្វង់ភ្លើង” ឬហៅថា “Ring of Fire” ដែលគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងគឺជារឿងដែលការកើតឡើងជាញឹកញាប់។ ភ្នំភ្លើងសកម្មនៅឥណ្ឌូណេស៊ី មានចំនួនសរុប ១២៧កន្លែង។
កាលពីខែឧសភាកន្លងទៅ ឥណ្ឌូណេស៊ីបានជួបប្រទះនឹងហេតុការណ៍ផ្ទុះភ្នំភ្លើងធំៗចំនួន២ គឺបន្ទុះនៅភ្នំភ្លើង Ruang ស្ថិតនៅខេត្ត North Sulawesi ដែលជម្លៀសប្រជាជនជាង ១២ ០០០នាក់ និងបន្ទុះនៅភ្នំភ្លើង Mount Marapi ស្ថិតនៅខេត្ត West Sumatra ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦០នាក់៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


