Connect with us

ព័ត៌មានអន្ដរជាតិ

Donald Trump ទំនង​អាច​បន្ត​ជាប្រធានាធិបតី​អាណត្តិទី២ ទោះ​លទ្ធ​ផល​កំពុង​តាម​ក្រោយ Joe Biden ក្តី

បានផុស

នៅ

ស្ថានភាព​លទ្ធផល​បោះឆ្នោត​នៅ​អាមេរិក​ពេល​នេះ កំពុង​ឈាន​ទៅ​ដល់​ទី​បញ្ចប់​ទៅ​ហើយ ដោយ​បណ្តា​រដ្ឋសរុប ៤៣ បាន​ប្រកាស​សំឡេង​ឆ្នោត និង​លទ្ធផល​បណ្តោះ​អាសន្ន​របស់​ខ្លួន ខណៈ​រដ្ឋសំខាន់ៗ​ដែល​អាច​សម្រេច​ជោគវាសនាប្រធានាធិបតីថ្មី​របស់​មហាអំណាច​មួយ​នេះ គឺ​នៅ​តែ ៧រដ្ឋ​ទៀត​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លទ្ធ​ផល​បណ្តោះ​អាសន្ន លោក Joe Biden មក​ពី​បក្ស​ប្រជាធិបតេយ្យ ហាក់​កំពុង​នាំ​មុខ​ក្នុង​ការ​គាំទ្រ​ដោយទទួល​បាន​កៅអី​សរុប ២៣៨ ខណៈលោក Donald Trump មក​ពី​បក្សសាធារណរដ្ឋ ទើប​តែ​ទទួល​បានសំឡេង ២១៣ ប៉ុណ្ណោះ។

យ៉ាង​ណា យោង​តាម​របាយការណ៍​បឋម​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​តាម​បណ្តា​រដ្ឋ​នៅ​សេស​សល់ទាំង ៧ លើកលែង​តែ​រដ្ឋ Nevada ក្នុង​នោះ Wisconsin, Michigan, North Carolina, Georgia, Alaska ពិសេស​ គឺ​រដ្ឋ​ដែល​អាច​សម្រេច​លទ្ធផល​ចាញ់ឈ្នះរវាង​លោក Trump និង​លោក Biden គឺ​រដ្ឋ Pennsylvania ជាដើម​នោះ លទ្ធផល​បណ្តោះ​អាសន្នសុទ្ធ​តែ​លោក Trump ជាអ្នក​នាំ​មុខ ខណៈ​លទ្ធផល​ជាមធ្យម​តាម​បណ្តា​រដ្ឋ​ទាំង​នេះ សន្លឹក​ឆ្នោត​គឺរាប់​បាន​ប្រមាណជាង ៩០% ទៅ​ហើយ។

សម្រាប់​រដ្ឋ​ទាំង​ ៦ ដែលលោក​ Trump កំពុង​នាំ​មុខ​សំឡេង​ឆ្នោត គឺមាន​អសនៈ​សរុប ៧៧ គ្រប់គ្រាន់​អាច​ជួយ​ឲ្យ​លោក​ Trump បន្ត​ជា​ប្រធានាធិបតី​ដោយ​ស្វ័យ​ប្រវត្តិជាមួយ​លទ្ធផល​សរុប ២៩០​អសនៈ ខណៈ​ការ​បោះ​ត្នោត​ប្រធានាធិបតី​អាមេរិក បេក្ខជន​ដែល​ទទួល​បាន ២៧០​ឡើងទៅ គឺ​គ្រប់​គ្រាន់​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ទៅ​ហើយ។

ដោយ​ឡែក​សម្រាប់លទ្ធ​ផល​បោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិកវិញ បក្សប្រជាធិបតេយ្យ​បាន​កំពុង​នាំ​មុខ​សម្រាប់​កៅអី​រដ្ឋសភា ជាមួយកៅអីឈ្នះបឋម ១៧៩ ទល់​និង ១៧១ ខណៈបក្ស​ដែល​ទទួល​បាន ២១៨កៅអីមុន​គេ គឺ​ជាអ្នក​ឈ្នះ។ រី​ឯលទ្ធផល​បោះ​ត្នោត​ព្រឹទ្ធសភា បក្ស​សាធារណរដ្ឋ​ជាអ្នក​នាំ​មុខជាមួយ ៤៧កៅអី ទល់និង ៤៦កៅអី ខណៈ​បក្ស​ទទួល​បាន​ ៥០​កៅអី គឺ​ជា​អ្នក​ទទួល​បាន​ជ័យ​ជំនះ៕

ដោយ៖ សុភា

ប្រភព៖ Fox News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបាន ទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អ៊ីរ៉ង់ ថា សំឡេងផ្ទុះដែលឮគឺជាស្នូរប្រព័ន្ធខែលការពារដែនអាកាសបាញ់​កម្ទេច​យន្តហោះគ្មានមនុស្ស

សេចក្ដីជូនដំណឹង២៧ នាទី មុន

ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

​ចាប់ខ្លួនស្ត្រី​ ប្រេស៊ីល ម្នាក់ ​ពី​បទ​ដឹក​សព​ចូល​ធនាគារ​ ដើម្បីឲ្យស៊ីញ៉េខ្ចី​លុយ

ព័ត៌មានជាតិ៤៣ នាទី មុន

ពិធីបុណ្យចូលឆ្នាំថ្មីរៀបចំបានល្អ ខណៈបញ្ហានានាថយចុះ ៣០ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម