ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ចុះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យជប៉ុន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើទឹកដីរបស់ខ្លួន
ជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយ នៅថ្ងៃចន្ទទី៨ ខែកក្កដា ឆ្នាំ២០២៤ ដែលអនុញ្ញាតឲ្យមានការដាក់ពង្រាយកងកម្លាំងជប៉ុន សម្រាប់សមយុទ្ធយោធារួមគ្នា ដោយក្នុងនោះក៏មានទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើទឹកដីហ្វីលីពីនផងដែរ។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងបើទោះជាប្រទេសជប៉ុនធ្លាប់មានប្រវត្តិយ៉ាងឃោរឃៅដាក់លើហ្វីលីពីន កាលពីអំឡុងសង្គ្រាមលោកលើកទី២ក៏ដោយ។ ប៉ុន្តែបច្ចុប្បន្ន ការកសាងសម្ព័ន្ធភាពរវាងប្រទេសទាំង២កាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅលើដែនសមុទ្រចិនខាងត្បូង។
នៅក្នុងកិច្ចព្រមព្រៀងការពារជាតិទ្វេភាគីនេះ ក៏បានអនុញ្ញាតឲ្យកងកម្លាំងហ្វីលីពីនចូលទៅកាន់ប្រទេសជប៉ុនវិញផងដែរ សម្រាប់ការហ្វឹកហ្វឺនប្រយុទ្ធរួមគ្នា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa នៅក្នុងកម្មវិធីរៀបចំឡើងនៅក្រុងម៉ានីល ដែលមានលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន ធ្វើជាសាក្សី។ វានឹងត្រូវចូលជាធរមានភ្លាមៗ បន្ទាប់ពីការផ្តល់សច្ចាប័នដោយក្រុមមន្ត្រីនៃប្រទេសទាំង២។
រដ្ឋាភិបាលហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Kamikawa និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara កំពុងនៅក្នុងទីក្រុងម៉ានីល ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធរបស់ហ្វីលីពីន អំពីវិធីធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត។
សូមបញ្ជាក់ថា សន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន គឺជាកិច្ចព្រមព្រៀងដំបូងគេដែលជប៉ុនបង្កើតនៅអាស៊ី។ ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយនឹងអូស្ត្រាលីក្នុងឆ្នាំ២០២២ និងជាមួយអង់គ្លេសកាលពីឆ្នាំ២០២៣៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


