ព័ត៌មានអន្ដរជាតិ
ថៃ នៅតែជាប្រភពចម្បងនាំគ្រឿងញៀនចូលទឹកដីកូរ៉េខាងត្បូង
នៅក្នុងឆ្នាំ២០២៤នេះ ប្រទេសថៃនៅតែបន្តនាំមុខគេក្នុងការនាំចេញគ្រឿងញៀនខុសច្បាប់ និងត្រូវរឹបអូសបានដោយអាជ្ញាធរកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ទិន្នន័យពីទីភ្នាក់ងារគយកូរ៉េ (KCS) បានបង្ហាញថា ថៃមានចំណែកចំនួន ២៥% នៃគ្រឿងញៀនទម្ងន់ ២៩៨គីឡូក្រាម ដែលរឹបអូសនៅចំណុចច្រកចូលប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤។ បន្ទាប់មក សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ២ ដោយមានចំណែកចំនួន ២០%។
កាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសថៃ ក៏បានជាប់ឈ្មោះជាប្រភពចម្បងនៃការរត់ពន្ធគ្រឿងញៀនខុសច្បាប់ចូលក្នុងកូរ៉េខាងត្បូងផងដែរ។
ថ្វីដ្បិតមានការថយចុះចំនួន៩% នៃបរិមាណគ្រឿងញៀនដែលរឹបអូសបានបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ក៏អាជ្ញាធរកូរ៉េខាងត្បូងបានកត់សម្គាល់ពីទម្រង់ផ្លាស់ប្ដូរនៃការប៉ុនប៉ងជួញដូរទាំងនោះ។ មន្ត្រីគយកូរ៉េខាងត្បូង បានរៀបរាប់ថា “យើងបានឃើញការកើនឡើងនៃករណីរត់ពន្ធខ្នាតតូច ខណៈដែលការប៉ុនប៉ងទ្រង់ទ្រាយធំបានធ្លាក់ចុះ ដោយសារតែការរឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំំដែន”។
ការរត់ពន្ធគ្រឿងញៀនចូលកូរ៉េខាងត្បូង មាន ២២%ធ្វើឡើងតាមផ្លូវអាកាស ៥៣%តាមរយៈប្រៃសណីយ៍អន្តរជាតិ និង ២៤%តាមរយៈក្រុមហ៊ុនដឹកជញ្ជូនទំនិញរហ័ស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


