ព័ត៌មានអន្ដរជាតិ
អំពើហិង្សាបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរនៅថៃអាចបង្អាក់គោលនយោបាយទាក់ទាញទេសចររបស់រដ្ឋាភិបាលថ្មី ដែលមានអាយុជិត១ឆ្នាំ
រដ្ឋាភិបាលទីក្រុងបាងកក ដែលដឹកនាំដោយគណបក្សជាប់ឆ្នោតលំដាប់លេខរៀងទី២ គឺគណបក្សភឿថៃ ដែលមានឥទ្ធិពលរបស់ក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្របដណ្តប់យ៉ាងខ្លាំង អាចមិនសម្រេចបំណងទាក់ទាញទេសចរបរទេសប្រមាណ៤០នាក់នៅចុងឆ្នាំនេះ ដោយសារអំពើហិង្សាកើតឡើងជាបន្តបន្ទាប់លើបទេសចរបរទេស។
ក្នុងខែសីហាខាងមុខនេះ គឺជាខួប១ឆ្នាំនៃរដ្ឋាភិបាលថ្មីដែលប្តូរពីការដឹកនាំបែបយោធានិយមដែលប្រទេសនេះហែលឆ្លងអស់យ៉ាងតិច១ទសវត្សរ៍ចុងក្រោយ បន្ទាប់ពីការព្យាយាមយាយីរដ្ឋាភិបាលមុនៗដែលដឹកនាំក្រោយក្រុមគ្រួសាររបស់លោក ថាក់ស៊ី ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាព។
ក្រោយការបង្កើតរដ្ឋាភិបាលភ្លាមៗ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលធ្លាក់ដុនដាបដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩។ ប៉ុន្តែគោលនយោបាយជំរុញកំណើនទេសចរបទេសតែងរារាំងដោយឥទ្ធិលអាក្រក់នៃអំពីហិង្សាដែលតែងកើតមានលើអ្នកទេសចរបរទេស។
រដ្ឋាភិបាលថៃបានដាក់ឱ្យអនុវត្តសាកល្បងដំបូងនូវការលើកលែងទិដ្ឋាការរយៈពេលវែងដល់ទេសចរចិន និងកាហ្សាក់ស្ថានពីតំបន់អាស៊ីខាងកើតនិងកណ្តាល ដោយរំពឹងថា ខ្លួននឹងទាក់ទាញភ្ញៀវទេសចរចិនយ៉ាងគំហុក។ ប៉ុន្តែរយៈពេលមិនដល់១ខែផងក្រោយការដាក់ចេញអនុវត្តគោលនយោបាយនោះ អំពើហិង្សាប្រដាប់អាវុធបានផ្ទុះឡើងដំបូងនៅដើមខែតុលា ដោយសារក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានបាញ់រះនៅផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកកបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស។
អ្នករងគ្រោះនាពេលនោះមានជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ា។ ក្រោយអំពើហិង្សានោះ ការប្រើប្រាស់អាវុធក៏ត្រូវបានរឹតបន្តឹង ហើយសេចក្តីរាយការណ៍ជាបន្តបន្ទាប់បង្ហាញថា ភ្ញៀវទេសចរចិនបានលុបចោលដំណើរកម្សាន្តចូលមកាន់ប្រទេសថៃ។
ប៉ុន្តែករណីកើតហេតុរហូតបណ្តាលឱ្យបាត់បង់ជីវិតអ្នកទេសចរវៀតណាម៦នាក់ចុងក្រោយ ដោយមាន២នាក់មានសញ្ជាតិអាមេរិកផងនោះ បានបង្ហាញសញ្ញាប៉ះពាល់ចុងក្រោយដល់វិស័យទេសចរណ៍ដែលគេល្បីថាកំពុងតែមានប្រជាប្រិយភាពក្នុងតំបន់។
សេចក្តីរាយការណ៍ភ្លាមៗរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃអំពីករណីស្លាប់ភ្ញៀវទេសចរជនជាតិវៀតណាមបណ្តាលមកពីការបាញ់ប្រហារគ្នា គឺជាមូលហេតុដែលសារព័ត៌មានបរទេសវាយតម្លៃថា វាទាញទម្លាក់វិស័យទេសចរណ៍ឱ្យដើរថយក្រោយ។
ទោះជាយ៉ាងណាក៏ដោយ ស្នងការរងប៉ូលិសក្រុងបាងកក លោក Noppasil Poonsawas បានប្រាប់សន្និសីទសារព័ត៌មានថា ករណីស្លាប់របស់ជនជាតិវៀតណាមនោះគឺជារឿងផ្ទាល់ខ្លួន និងមិនប៉ះពាល់ដល់វិស័យទេសចរណ៍ជារួមទេ។
ប្រទេសថៃទទួលបានទេសចរជាង១៨លាននាក់គិតត្រឹមថ្ងៃទី១៨ខែកក្កដា។ យោងតាមទិន្នន័យក្រសួងទេសចរណ៍និងកីឡារបស់ថៃ។ តួលេខនេះហាក់នៅឆ្ងាយពីគោលដៅរបស់រដ្ឋាភិបាលដែលមានផែនការទទួលទេសចរបរទេស៤០លាននាក់នៅឆ្នាំនេះ។
តាមរយៈគោលនយោបាយជំរុញទេសចរណ៍ ប្រទេសថៃបានលើកលែងទិដ្ឋាការដល់ប្រទេសនិងដែនដីយ៉ាងហោចណាស់៩៣នៅទូទាំងសកលលោករហូតដល់ពេលនេះ ដោយមាន៣ប្រទេសនៅតំបន់អាហ្វ្រិក ១៥ប្រទេសពីទ្វីបអាហ្វ្រិក ២១ប្រទេសពីតំបន់អាស៊ី ៣៩ប្រទេសនិងដែនដីពីតំបន់អឺរ៉ុប ១១ប្រទេសពីតំបន់មជ្ឈិមបូព៌ា និង ៥ប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ហើយ ប្រទេសបីទៀតគឺអាហ្សង់ទីន ឈីលី អាចចូលមកកាន់ប្រទេសថៃបានតាមរយៈផ្លូវអាកាសប៉ុណ្ណោះ។
យោងគេហទំព័រស្ថានទូតថៃ បានបង្ហាញពីភាពងាយស្រួលនៃការផ្តល់ជម្រើសដល់ភ្ញៀវទេសចរបរទេសទស្សនាប្រទេសថៃ ដោយការស្នើសុំទិដ្ឋាការពេលមកដល់ (Visa on Arrival) ឬក៏តាមកម្មវិធីលើកលែងទិដ្ឋាការរបស់ថៃ ដែលបានដាក់ឱ្យអនុវត្តកាលពីដើមឆ្នាំនេះ។ ការគាំទ្ររបស់រដ្ឋាភិបាលថៃនេះមានផែនបង្កើនភ្ញៀវទេសចរបរទេសដល់ទៅ៤០លាននាក់នៅដំណាច់ឆ្នាំនេះ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស